adverise with khmeread 1

​ជន​សកម្មប្រយុទ្ធ ISIS ក្លាហាន​ម្នាក់នេះ​បាញ់​គ្នា​យ៉ាង​សង្ហារ ហើយ​បង្កៃ​កាមេរ៉ា​ថត​ទុក​ទៀត ចុងបញ្ចប់​ដូច​ថត​ខ្មោច​ឯង (​ខ្សោយបេះដូង​ហាម​មើល​)

​    ​ខាងក្រោម​នេះ​គឺជា​វីដេអូ​ដ៏​រន្ធត់​មួយ​ដែល​បង្ហាញ​ពី​ជន​សកម្ម​យុទ្ធ ISIS ម្នាក់​ថត​ពី​ការស្លាប់​របស់ខ្លួន​ជាមួយ​កាមេរ៉ា​ជាប់​ខ្លួន អំឡុង​ការប្រយុទ្ធ​ដ៏​សាហាវ​មួយ​។​

​    ​អ្នក​ប្រយុទ្ធ​ជី​ហាដ​រូបនេះ​បាន​ស្រែកថា Allahu Akbar ខណៈ​វា​ចេញ​តទល់​ជាមួយ​អង្គភាព​ការពារ​ប្រជាជន​ឃឺ​ដ​។ នៅក្នុង​វីដេអូ​នេះ គេ​ឮស្នូរ​បាញ់​ជាច្រើន​គ្រាប់ ខណៈ​ក្រុម​ទាំង​ពីរបាន​វាយប្រហារ​គ្នា​នៅ​ទីតាំង​មិន​ស្គាល់ឈ្មោះ​មួយ​ក្នុង​ដែនដី​ស៊ី​រី​។​

​    ​បន្ទាប់មក ការបាញ់​មួយ​ត្រូវ​បានឮ ដែល​បង្ក​ឱ្យ​ជន​សកម្ម​យុទ្ធ ISIS ម្នាក់​ស្រែក មុននឹង​វា​ដួល​ទៅនឹង​ដី​។​

​    ​គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​វីដេអូ​នេះ​ត្រូវបាន​ថត​នៅពេលណា​នោះទេ ប៉ុន្តែ​ឧប្បត្តិ​ហេតុនេះ​ត្រូវបាន​ជឿថា បាន​កើតឡើង​អំឡុង​ការប្រយុទ្ធ​គ្នា​ដ៏​សាហាវ​មួយ​រវាង​ពួក​សកម្មប្រយុទ្ធ ISIS និង​អង្គភាព​ការពារ​ប្រជាជន​ឃឺ​ដ នៅ​តំបន់​របស់​ពួក​ឃឺ​ដ ក្នុងប្រទេស​ស៊ី​រី​។​

​    ​វីដេអូ​នេះ​បាន​លេច​ធ្លាយ​បន្ទាប់ពី​ការវាយប្រហារ​តាម​ដែនអាកាស​ទៅលើ​សាលា​មួយកន្លែង​នៅក្នុង​ភូមិ​ដែល​ពួក​ឧទ្ទាម​គ្រប់គ្រង​មួយ​នៅ​ស៊ី​រី​។ យោងតាម​ប្រភព​ក្នុងប្រទេស​ស៊ី​រី​ឱ្យដឹងថា យ៉ាងហោចណាស់ មនុស្ស​ចំនួន ២២ ដោយ​រួមបញ្ចូល​ទាំង​ក្មេង​ចំនួន ១៤ នាក់​ត្រូវបាន​សម្លាប់​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់