adverise with khmeread Untitled 1

សុទ្ធសឹង​ជា​រឿង​មិន​គួរឱ្យ​ជឿ​! ក្រុម​កុលសម្ព័ន្ធ​មួយ​នេះ​ឃើញ​យន្តហោះ​ជា​លើកដំបូង​អំឡុង​សង្គ្រាម​លើក​លើក​ទី​ពីរ ក៏​ស្រាប់តែ​សង់​យន្តហោះ​ចំបើង​ទុក​ធ្វើ​ពិធី​សាសនា គោរពបូជា​មកទល់​ឥឡូវ​

    ​សាសនា​មួយ ដែល​គោរពបូជា​យន្តហោះ​បានចាប់ផ្ដើម​ដោយ​ក្រុម​កុលសម្ព័ន្ធ​មួយ ដែល​បានឃើញ​យន្តហោះ​លើកដំបូង​ហោះហើរ​នៅលើ​កោះ​វ៉ា​នូ​អា​ទូ ដែល​កោះដាច់​ស្រយាល​មួយ​ក្នុង​ភាគខាងត្បូង​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច ប្រទេស​អូស្ត្រាលី អំឡុងពេល​សង្គ្រាមលោក​លើក​ទី ២ ។​

​    ​បន្ទាប់ពី​យន្តហោះ​បាន​ទម្លាក់​ម្ហូបអាហារ​និង​សម្ភារៈប្រើប្រាស់​ទៅ​អ្នករស់នៅ​លើ​កោះ​នោះ ក្រុមមនុស្ស​ទាំងនោះ​បាន​ចាប់ផ្ដើម​ជឿថា យន្តហោះ​នោះ​នឹង​នាំ​ពួកគេ​ឱ្យក្លាយ​ទៅជា​ព្រះ Messiah​។ ដូច្នេះហើយ​ពេលដែល​ពួកគេ​បានឃើញ​យន្តហោះ​នោះ​ហោះហើរ​លើ​មេឃ ពួកគេ​ក៏​ចម្លង​គំរូ​តាម ដើម្បី​ធ្វើ​យន្តហោះ​ចំបើង​មួយ សម្រាប់​គោរពបូជា​មកទល់​សព្វ​ថ្ងៃ​។​

​    ​អ្នក​នៅលើ​កោះ​ទាំងនោះ​មិនដឹងថា​របស់​ទាំង​នោះមក​ពី​ណា​នោះទេ ដែល​ធ្វើឱ្យ​ពួកគេ​ជឿថា​យន្តហោះ​នោះ​ចេញ​មកពី​វេទមន្ត​។ សាសនា​គោរព​យន្ត​នេះ​ត្រូវបាន​គេ​រកឃើញ​ដំបូង​ក្នុង​ឆ្នាំ ១៩៤៦ ដោយ​រដ្ឋាភិបាល​អូស្ត្រាលី ហើយ​នៅ​ទីនោះ​ទី​សុទ្ធតែ​រូបសំណាក​ចម្បើង​យន្តហោះ​ចម្រុះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់