1

ប្រិយមិត្តក្រុម Espanyol លើកបដាប៉ះពាល់ដល់ប្រពន្ធកីឡាករ Pique

​នៅ​ចុង​ម្ខាង​នៃ​កីឡដ្ឋាន Cornellá ក្រុម​អ្នកគាំទ្រ​ក្រុម Espanyol បាន​លើ​បដា​ដែល​មើលទៅ​មានការ​ប៉ះពាល់​ទៅដល់​ប្រពន្ធ​កីឡាករ Pique អ្នកនាង Shakira ដោយបាន​សរសេរថា "​សុំ​តែ​បន្តិច​ក៏បាន​ដែរ Shakira!"​។​

​បដា ដែល​បានបង្ហាញ​ក្នុង​ប៉ុន្មាន​នាទី​ដំបូង​ក្នុងការ​ប្រកួតរ​វា​ក្រុម Espanyol និង Barcelona គឺ​គ្មាន​ការគោរព​ចំពោះ​កីឡាករ​ខ្សែការពារ​ក្រុម​អ្នកមាន​បុណ្យ​និង​តារាចម្រៀង Shakira ឡើយ និង​ប្រហែលជា​អាច​បង្ក​ឲ្យ​មានការ​ដាក់ពិន័យ​ពី​គណៈកម្មការ​ប្រឆាំង​អំពើហិង្សា​ទៀតផង​។​

​កាន់តែ​អាក្រក់​ទៀត​នោះ​គឺថា​នេះ​មិនមែនជា​បដា​តែមួយ​នោះទេ​ដែល​យើង​បានឃើញ​ក្នុងការ​ប្រកួត មាន​បដា​មួយទៀត​បាន​សំដៅ​ទៅលើ​អតីត​សង្សារ​របស់ Shakira ដោយបាន​សរសេរថា "​អ្វីៗ​គឺ​បានចាប់ផ្តើម​ជាមួយ Antonio de la Rua"៕

ប្រភព៖ ម៉ាកា

មតិយោបល់