adverise with khmeread Mariah 1

Mariah Carey ទាមទារ ៥០លានដុល្លារពីអតីតគូដណ្តឹង James Packer បន្ទាប់ពីចែកផ្លូវគ្នា

          តារា​ចម្រៀង Mariah Carey កំពុង​ទាមទា​រសំណង​ជំងឺ​ចិត្ត​៥០​លាន​ដុល្លារ​ពី​អតីត​គូដណ្តឹង​ជាមហាសេដ្ឋីឈ្មោះ James Packer បន្ទាប់ពី​ចែក​ផ្លូវគ្នា។

          គូស្នេហ៍​មួយគូនេះ ដែល​បាន​ចាប់ផ្តើម​ទាក់ទង​គ្នា​កាលពី​ខែមិថុនា​ឆ្នាំ​២០​១៥​និង​បាន​ប្រកាស​ពី​​ភ្ជាប់ពាក្យ​កាលពីខែ​មករា​ឆ្នាំ​នេះ ចាប់ផ្តើម​មាន​ជម្លោះដ៏​​ក្តៅ​គគុក​កាលពី​ពីរបីសប្តាហ៍​មុន អំឡុង​ដំណើរ​ទៅ​កាន់តំបន់ Southeastern Europe ហើយ​មិនបាន​ជួប​មុខ​គ្នា​តាំងពី​ពេល​នោះមក។

          នៅពេល​នេះ​មាន​ការ​អះអាង​ថា នាងកំពុង​ស្វែង​រក​សំណង​ជំងឺ​ចិត្ត​៥០​លាន​​ដុល្លារ​ពី​អ្នកជំនួញ​រូបនេះ។

          តាមគេហទំព័រ TMZ បាន​ឲ្យ​ដឹងថា តារា​ចម្រៀង​រូបនេះ​កំពុង​ទាមទារ​ប្រាក់​ ជំងឺចិត្ត ពីព្រោះ​នាងបានអះអាងថា លោក James Packer បាន​បំផ្លាញ​​ឆាក​ជីវិត​របស់នាង​ នៅពេល​គាត់​នាំនាងចាកចេញពីទីក្រុង​ញូវយ៉ក​មក​ទីក្រុងឡូសអែន​ជើ​​ឡេស​ ដើម្បី​រស់​នៅក្បែរ​កូន​ៗ​របស់គាត់។

          គេហទំព័​រដដែល​នេះ​ក៏បានអះអាង​ផងដែរ​ថា លោកបាន​សន្យា​ផ្តល់​ហិរញ្ញ​វត្ថុ​ផ្សេងៗដល់​នាង។ កន្លង​មក​មាន​សេចក្តីរាយការណ៍​ថា លោក Packer បាន​ឲ្យ​ Mariah រក្សាទុក​ចិញ្ចៀន​ភ្ជាប់​ពាក្យ​តម្លៃ​១០​លាន​ដុល្លារ​ដែល​គាត់បាន​ផ្តល់​ឲ្យ​នាង៕

adverise with khmeread

មតិយោបល់