adverise with khmeread Connelly 2

Chantelle Connelly ថតអាក្រាតកាយសម្រាប់ប្រក្រតីទិនថ្មី

          បើទោះបីជា​នាង​លែង​ក្លាយជា​ផ្នែក​មួយ​នៃ​កម្មវិធីកម្សាន្ត​របស់​ទូរទស្សន៍ MTV ក៏ដោយ ក៏​នាង Chantelle Connelly នៅ​តែ​បន្ត​ប្រពៃណី​ដោះសម្លៀក​បំ​ពាក់​​ចេញ​ ដើម្បី​ថត​សម្រាប់ប្រក្រតីទិន​ថ្មី​របស់នាង។

          Chantelle វ័យ​២៦​ឆ្នាំ​ ហាក់ដូចជា​មាន​ទំនុកចិត្ត​និង​​គ្មាន​អ្វីមក​រំខាន​អា​រម្ម​ណ៍​របស់នាងទេ នៅពេល​នាង​ត្រៀម​ខ្លួន​ថតស្រាត​សម្រាប់​​ប្រក្រតីទិន​ឆ្នាំ​២០​១៧​។

          ក្នុងរូបភាព​ទីមួយ នាងបង្អួតរាងដ៏សិចស៊ី​​​និង​គួរ​ឲ្យ​ច្រណែន​ ខណៈ​នាង​ឈរ​ថតអាក្រាត​កាយ​ទាំង​ស្រុង​ ជាមួយនឹង​កាយវិកាបែប​ស្រើប​ស្រាល​ ​ភ្នែក​សំ​ឡឹងមើល​លើ​ស្មា​ ហើយ​យក​ដៃ​បិទបាំង​ដើម​ទ្រូង​ដ៏ធំ​របស់​នាង​។

          ក្នុងរូបភាព​មួយ​ទៀត នាងលត់ជង្គង់​ចុះនៅលើ​ឆ្នេរខ្សាច់​ក្នុងឈុត​ប៊ីគីនី​ពណ៌ទឹកប្រាក់​ ដៃស្តាំដាក់លើ​ដើម​ទ្រូង ចំណែក​ដៃ​ឆ្វេង​ច្បូត​សក់​ទៅក្រោយ​បន្តិច​ និងធ្វើ​ភ្នែក​បែប​ស្រទន់​គួរឲ្យ​ខ្នាញ់។

          ចំណែក​ឈុត​មួយទៀត នាងថតនៅ​ក្បែរ​អាងហែល​ទឹកក្នុង​ឈុត​ហែល​ទឹក​​ ខ្លួនសើម​ជោគមើល​ឆ្លុះដល់​សាច់ក្នុង។ ទោះបីជា​យ៉ាងណា យើង​ចាំ​មើល​ថា តើតារា​ស្រី​រូប​នេះ​នឹងមាន​អ្វីបង្អួត​បន្ថែមទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់