adverise with khmeread Pitt jolie new orleans home

លក់​ជិត​អស់ហើយ​! Brad Pitt និង Angelina Jolie លក់​ផ្ទះ​ថែម​មួយកន្លែង​ទៀត​នៅ​ក្រុង New Orleans

    ​Brad Pitt និង Angelina Jolie បាន​លក់​ផ្ទះ​របស់​ពួកគេ​បន្ថែម​មួយទៀត​ហើយ​នៅ​សង្កាត់ French Quarter ក្នុង​ទីក្រុង New Orleans រដ្ឋ Louisiana ប្រទេស​អាមេរិក​។​

​    ​ឯកសារ​ដាក់លក់​នោះបាន​បង្ហាញថា​ផ្ទះ​នោះបាន​លក់​ក្នុងតម្លៃ ៤,៩ លាន​ដុល្លារ​អាមេរិក​។ ផ្ទះ​នេះ Pitt និង Jolie បាន​ទិញ​វា​ក្នុង​ឆ្នាំ ២០០៧ បន្ទាប់ពី​ព្យុះ Katrina ក្នុង​ត​ម្លែ ៣,៥ លាន​ដុល្លារ​។ ប្ដី​ប្រពន្ធ​មួយគូ​នេះ ដែល​កំពុង​លែងលះគ្នា បាន​លក់​វា បន្ទាប់ពី Pitt ទិញ​ផ្ទះ​ថ្មី​នៅ​សង្កាត់ Lower 9th Ward ក្នុង​ទីក្រុង New Orleans​។​

​    ​ភ្នាក់ងារ​លក់​ផ្ទះ អ្នកនាង Nina Killeen បាន​អះអាងថា ការលក់​បាន​បិទ​កាលពី​ថ្ងៃ​សុក្រ​។ នាង​និយាយថា "​វា​ត្រូវបាន​លក់​ក្នុងតម្លៃ​ថ្លៃ​គួរសម​។ វា​គឺជា​ការព្រមព្រាង​ល្អ​មួយ​រវាង​អ្នកលក់​និង​អ្នកទិញ​។ ហើយ​ពួកគេ​រីករាយ​នឹង​តម្លៃ​នេះ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់