adverise with khmeread 14874843 1100975336684047 570522627 n

ម្ដាយបង្កើតប្ដឹងកូនខ្លួនឯងក្រោយរករឿងនិងវាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះច្រើនលើក

    កណ្ដាល ៖ ឃាត់ជនសង្ស័យ ២ នាក់ក្នុងករណីធ្វើ​ឱ្យខូចខាត​ដោយ​ចេតនា​នៅចំណុច​ភូមិ​ព្រែក​តា​បែន ឃុំ ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ​កាលថ្ងៃទី​២៨ ខែតុលា ឆ្នាំ២០១៦ វេលា​ម៉ោង​១៥ និង៣០​នាទី​។​

    ជនរងគ្រោះមានគ្នា​ ០២ ​នាក់ទី​១.​ឈ្មោះ ច្រុង សុខ​ម៉េង​ ភេទ​ស្រី ​អាយុ ៥០ ​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ លក់ដូរ នៅ​ភូមិ​ឃុំ​កើតហេតុ​, និងទី២.​ឈ្មោះ ឡេង សេង ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។

    ជនសង្ស័យមានគ្នា ​០២​ នាក់​ទី១.​ឈ្មោះ យ​ន រិ​ទ្ធ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិខ្មែរ មុខ​របរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​(​ឃាត់ខ្លួន​),​ និង​ទី២.​ឈ្មោ​ យ​ន លាង​ហេង ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ មិន​ពិត​ប្រា​ដក នៅ​ភូមិ​ឃុំ​កើតហេតុ​(​ឃាត់ខ្លួន​)​។​

    សម្ភារៈខូចខាតរួមមាន៖ ទី១.​បែក​ពាង ៣, ទី២.​ខូចខាត​ម៉ូតូ ១​គ្រឿង​ និងទី៣.​ខូចខាត​ទូរ​ដាក់​ខោអាវ ១។


​    ប៉ូលិសនិយាយថា កន្លងមក​ជនសង្ស័យ​ទាំង​ ២ ​នាក់​ធ្លាប់​ចែកចាយ និង​ប្រើប្រាស់​គ្រឿង​ញៀន ហើយនៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០១៦ ម៉ោង​១៩ និង៣០​នាទី​ ជនសង្ស័យ​ឈ្មោះ ​យ​ន រិ​ទ្ធ មានទំនាស់​ពាក្យសំដី​ជាមួយ​ម្តាយ ឈ្មោះ ច្រុង សុខ​ម៉េង បន្ទាប់មក​ជនសង្ស័យ យ​ន រិ​ទ្ធ បាន​យក​ដំបង​វាយបំផ្លាញ​ពាងទឹក​បែក​អស់ ៣ និង​វាយ​ទូរ​ដាក់​ខោអាវ​១​បណ្ដាល​ឱ្យ​ខូចខាត។

    លុះដល់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ២០១៦ ម៉ោង​១៥ និង៣០​នាទី ​ជនសង្ស័យ​ឈ្មោះ យ​ន លាង​ហេង មានទំនាស់ ជាមួយ​បងស្រី បង្កើត​របស់ខ្លួន​ឈ្មោះ យ​ន សុខ​នី, ប្តី​ឈ្មោះ​ ឡេង សេង ដោយមាន​ការប្រតាយប្រតប់​គ្នា បន្ទាប់មក​ជន​សង្ស័យ​ឈ្មោះ យ​ន លាង​ហេង ​បាន​ទៅ​វាយ​ម៉ូតូជនរងគ្រោះ​ឈ្មោះ ឡេង​សេង បណ្តាល​ឱ្យ​ខូច​ខាត។​

​    ប៉ូលិសបន្ដថា នៅវេលា​ម៉ោង​១៦ ​ថ្ងៃ​ដដែល​ជន​រង​​គ្រោះ ច្រុង សុខ​ម៉េង ជា​ម្តាយ​ និង​ឈ្មោះ ឡេង សេង ជា​បងថ្លៃ​បានដាក់​ពាក្យបណ្តឹង ប្ដឹងជន​សង្ស័យ​ទាំង ​២ ​នាក់​ដែលជា​កូន​របស់ខ្លួន​បង្កើត និង​ជា​ប្អូនថ្លៃ ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រះ​ប្រសប់ ឃាត់ខ្លួន​អនុវត្ត​តាមច្បាប់៕​

adverise with khmeread

មតិយោបល់