adverise with khmeread Unnamed %281%29

ភ័យ​គេ​ជិះ​ម៉ូតូ​ដេញ​វាយ ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​បង្គោល​ភ្លើង​ស្លាប់​ម្នាក់​របួសធ្ងន់​ ២ នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ​៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង ​២​ នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ដោយសារតែ​ជិះ​ម៉ូតូ​រត់គេច​ពី​គេ​ដេញ​វាយ ហើយ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បណ្តាលឱ្យ​ដួល​បោក​ផ្ទប់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៣​ទៀបភ្លឺ ថ្ងៃទី​២៩ ​ខែតុលា ​ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​សុរាម្រិត​​ កែង​ផ្លូវ​លេខ​៥១ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។​

    សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​មួយក្រុម​មាន​គ្នា ​៩ ​នាក់​ជិះ​ម៉ូតូ ​៣ ​គ្រឿង​មិន​ចាំ​ម៉ាក​ដេញតាម​វាយ​យុវជន​មួយក្រុម​ទៀត​ដែលមាន​គ្នា ​៣ ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ZoomerX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FZ-7032 ដោយ​ជិះ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុរាម្រិត​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន។​

    ពេលដែល​ជិះ​ដល់​កែង​ផ្លូវ​លេខ​៥១ ​ដែលជា​ផ្លូវ​កោង ជនរងគ្រោះ​ទាំង​ ៣​ ដែល​ជិះ​រត់​នោះ បត់​មិនទាន់​ដោយសារ​ល្បឿន​លឿន​ពេក បណ្តាលឱ្យ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង ដួល​បោក ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ ២​ នាក់។​ ចំណែក​ជនបង្ក​ដែល​ជិះ​ដេញ​ពីក្រោយ​នោះ​ពេល​ឃើញ​មាន​មនុស្ស​ស្លាប់​ក៏​នាំគ្នា​ជិះ​គេច​អស់​ទៅ។​ យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​អត្តសញ្ញាណ​នៅឡើយ។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​ ២ នាក់​ត្រូវ​រថយន្ត​សា​ម៉ុ​យ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ។​ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ។ ដោយឡែក​សាកសព​ត្រូវបាន​ប៉ូលិស​ទំនាក់ទំនង​ស្វែង​តក​ក្រុមគ្រួសារ​យកទៅ​គេហដ្ឋាន​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 

adverise with khmeread

មតិយោបល់