adverise with khmeread Unnamed

សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ បើក​ការបង្ក្រាប​ទីតាំង​លេង​ហ្គេម រឹបអូស​បាន ​១៧​ ទូ ​

    ភ្នំពេញ ​៖ សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្វាយប៉ាក និង​ប្រជា​ការពារ បានធ្វើការ​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​មួយកន្លែង ព្រមទាំង​បាន​ដកហូត​ទូ​ហ្គេម​បាញ់​ត្រី ១​ គ្រឿង និង​ទូ​បៀរ ១៦ ​គ្រឿង កាលពី​វេលា​ម៉ោង៤ ​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​២៩៣C ផ្លូវលំ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

    លោក ម៉ៅ ចាន់​ថុ​ន នាយរង​ផ្នែក​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ខណ្ឌ បានឱ្យដឹងថា នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ខាងលើនេះ ដោយមាន​ការសម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​កម្លាំង​សមត្ថកិច្ច​យើង បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​ខាងលើ។​

    លោក​បន្តថា នៅពេល​សមត្ថកិច្ច​ទៅដល់​អ្នក​កត់​ពង់ និង​សមាសភាព​អ្នកលេង​បាន​រត់គេចខ្លួន​បាត់​អត់ ដោយសារតែ​ទីតាំង​នេះ មាន​ផ្លូវ​តូចចង្អៀត ហើយ​មិន​អំណោយផល​ធ្វើឱ្យ​សមត្ថកិច្ច​ពិបាកតាមចាប់សមាសភាព​ទាំងនោះ ហើយពួកគេបាន​រត់គេចខ្លួន​តាម​ទ្វារក្រោយ​បាត់អស់​។​

    ក្រោយមក សមត្ថកិច្ច​បានធ្វើការ​ដកហូត​ទូ​ហ្គេម​បាញ់​ត្រី ១​គ្រឿង និង​ទូ​បៀរ​ចំនួន ១៦​គ្រឿង យកមក​រក្សាទុក​នៅ​អធិការ​ខណ្ឌ​។​

    បច្ចុប្បន្ន​សមត្ថកិច្ច​ខ​ណ្ឌ​កំពុងធ្វើការ​ស្រា​ជ្រាវ​រក​ម្ចាស់​ទីតាំង ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

 

adverise with khmeread

មតិយោបល់