adverise with khmeread Untitled 1

វេជ្ជបណ្ឌិត​អាមេរិក​ព្រមាន​ឪពុកម្តាយ​កុំឱ្យ​ប្រើ​ក្រដាស​ជូត​ក្មេង​ជាដាច់ខាត បើ​មិន​ចង់ឱ្យ​កូន​មាន​បញ្ហា​

    ​ក្រដាស​ជូត​កូនក្មេង​គឺ​សំខាន់​ណាស់​សម្រាប់​ឪពុកម្ដាយ​គ្រប់រូប ដោយ​វា​ជួយ​សម្អាត​ទារក​ឱ្យបាន​ស្អាត​និង​អនាម័យ​។ ប៉ុន្ដែ​វា​បាន​ក្លាយជា​ក្ដីបារម្ភ​របស់​ពួកគាត់ ដោយសារ​ក្រដាស​សើមៗ ឬ​ក្រដាស​ជូត​កូនក្មេង​មាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​។​

​    ​យោងតាម​វេ​ប​សាយ NBC News ការសិក្សា​មួយ​បង្ហាញថា ក្រដាស​ជូត​កូនក្មេង​គឺ​មិនមាន​សុវត្ថិភាព​ដើម្បី​ប្រើ​លើ​ក្មេងៗ ឬ​ទារក​នោះទេ ដោយសារ​វា​មាន​ផ្ទុក​សារធាតុ​គីមី​មួយ​។ លទ្ធផល​នៃ​ការធ្វើ​តេស្ដ​បង្ហាញថា ក្រដាស​នោះ​ធ្វើឱ្យ​ក្មេង​ប្រតិកម្ម ដែល​ធ្វើឱ្យ​ក្មេង​រមាស់ ឡើង​ក្រហម និង​កន្ទួល​រមាស់​លើ​ស្បែក នៅ​ម្តុំ​មាន់ និង​កំប៉េះគូថ​។​

​    ​លោកស្រី​វេជ្ជបណ្ឌិត Mary Wu Chang គ្រូពេទ្យ​រោគ​ស្បែក និង​ជំងឺ​កុមារ​នៅ​សាកលវិទ្យាល័យ University of Connecticut School of Medicine គឺជា​អ្នកស្រាវជ្រាវ​រកឃើញ​រឿងនេះ​។ លោកស្រី​បានឱ្យដឹងថា​ក្មេង​ជាច្រើន​គឺមាន​រោគសញ្ញា​ប្រតិកម្ម​ដូចៗ​គ្នា​។ ហើយ​មាន​ក្មេងស្រី​អាយុ ៨ ឆ្នាំ​ម្នាក់​មាន​កន្ទួល​លើ​គូថ​ធ្ងន់ធ្ងរ និង​នៅ​ជុំវិញ​មាត់​របស់​នាង​។ ដោយសារ​អ្នកស្រុក​មានប្រតិកម្ម​ច្រើន លោកស្រី​បាន​ស្វែង​មើល​បញ្ហា ក៏​ឃើញថា​រឿងនេះ​កើតឡើង​ដោយសារ​ក្រដាស​ជូត​គូថ​ឬ​មាត់​កូនក្មេង​។ ហើយ​ម្ដាយ​ក្មេង​ក៏បាន​និយាយ​ផងដែរ​ថា គាត់​ពិតជា​បាន​យក​ក្រដាស​នោះមក​សម្អាត​មាត់​និង​គូថ​របស់​កូន​គាត់​ពិតមែន​។​

​    ​ក្រោយពី​ធ្វើ​ពិសោធន៍​លោកស្រី Chang បាន​រកឃើញ​សារ​ធាតុគីមី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មួយ ហៅថា Methylisothiazolinone​។ សារធាតុ​នេះ គេ​ប្រើ​ដើម្បី​រក្សា​គុណភាព ភាព​ត្រជាក់​របស់​ក្រដាស និង​ក្លិនក្រអូប​របស់​វា​កុំឱ្យ​ខូច ប៉ុន្ដែ​វា​ជា​សារធាតុ​គ្រោះថ្នាក់​សម្រាប់​កុមារ​។​

​    ​វា​ក្លាយជា​ក្ដីបារម្ភ​ដ៏​ធ្ងន់ធ្ងរ​មួយ​សម្រាប់​ឪពុកម្ដាយ​គ្រប់រូប​អំពី​ផលិតផល​ប្រើប្រាស់​ផ្សេងទៀត​ដែល​គ្មាន​ស្លាក​យីហោ​ត្រឹមត្រូវ ដូច្នេះ​យក​ល្អ​អ្នក​គួរតែមាន​ក្រណាត់​ស្អាត​មួយ​ជ្រលក់​ទឹក​ក្ដៅ​ឧណ្ហៗ​ប្រើ​វិញ​ជាជាង​ប្រើ​របស់​មាន​សារធាតុ​គីមី​ធ្វើឱ្យ​ខូច​ស្បែក​ក្មេង​៕

​លោកស្រី​វេជ្ជបណ្ឌិត Mary Wu Chang

ប្រភព៖ NBC

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់