adverise with khmeread 1

ផឹកស៊ី​ជាមួយគ្នា​ ទាស់​គ្នា ​ទាញ​ដំបង​សំពង ​៣ ​ដំបង​បែកក្បាល ម្នាក់ដេកពេទ្យ ម្នាក់ជាប់​ខ្នោះ​

    កំពង់ធំ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា កាលពី​ថ្ងៃទី២៨ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល ៣​និង​១០ នាទី រសៀល​នៅ​ចំណុច កសិដ្ឋាន​ទី ២ ក្រុមហ៊ុនចំការកៅស៊ូ​វៀតណាម​ (​បា​រៀ​) ក្នុងភូមិ​សាស្ត្រ ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ។​

    ប៉ូលិស​និយាយថា អំពើហិង្សា​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ យស់ លួត ប្រុស អាយុ៥១​ឆ្នាំ បាន​យក​កំណាត់​ឈើមូល​ (​ដំបង​)​ វាយ​ទៅលើ​ឈ្មោះ ជា អុល ភេទប្រុស ​អាយុ៣៨ឆ្នាំ ក្នុងពេល​ផឹក​ស៊ី​ជាមួយគ្នា​ ហើយ​មានទំនាស់​ពាក្យសម្ដី​គ្នា បណ្តាល​ឱ្យ​រងរបួស​ ៣ កន្លែង គឺ​នៅលើ​ចិញ្ចើម​, ​លើ​ក្បាល ​និង​ប៉ែក​ខាងក្រោយ​ក្បាល។ ​ទាំង​ជនសង្ស័យ និង​ជនរងគ្រោះ​មាន​ទីលំនៅៗ ភូមិ កងមាស ឃុំ​ព្នៅ​ស្រុក​សន្ទុក ជាមួយគ្នា។​

    ករណីនេះ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ និង​ឃាត់ខ្លួន​ជនសង្ស័យ យស់ លួត​។ ឯ​ជនរងគ្រោះ​យកទៅ​មន្ទីរពេទ្យ៕

adverise with khmeread

មតិយោបល់