កោះកុង ៖ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការនាថ្ងៃនេះបន្ទាប់ពីបានបានឃាត់ខ្លួននៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៦ វេលាម៉ោង ៣រសៀល ពីបទបង្ករបួសស្នាម។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សុខ វុទ្ធី ភេទប្រុស អាយុ ១៧ ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចប្ញស្សីជ្រំ ក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ពីបទហិង្សាដោយចេតនា (របួសស្នាមស្រាល) ទៅលើឈ្មោះ ធឹម វី ភេទស្រី អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរចុងភៅក្រុមហ៊ុនចិន កាលពីថ្ងៃ២២ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៧យប់ នៅចំណុចប្ញស្សីជ្រំ ក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌសីមា ខេត្តកោះកុង។
ជនសង្ស័យ ត្រូវបានកម្លាំងប៉ូលិសកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្ត៕
