adverise with khmeread 1

ឪពុកម្នាក់ហាមកូនមិនឱ្យហ្គេមនៅផ្ទះបន្ទាប់ពីលួចចំណាយលុយ ៥.២៥៥ ផោនទៅលើហ្គេម FIFA

​ឪពុក​ម្នាក់​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ហ្គេម​ក្នុងផ្ទះ​របស់គាត់​តទៅទៀត​ទេ​បន្ទាប់​កូនប្រុស​របស់គាត់​បាន​ចំណាយ​ប្រាក់​អស់ ៥.២៥៥,០៥ ផោន​ទៅលើ​ហ្គេម FIFA​។

​លោក Lance Perkins មកពី​ទីក្រុង Pembroke ប្រទេស​កាណាដា​ឈរ​ដូច​ជាប់​ជីពចរ​បង្ហូរទឹកភ្នែក​ពេល​ឃើញ​វិក្ក​យ​ប័ត្រ​ទិញ​ហ្គេម ដែល​កូនប្រុស​របស់គាត់​ទិញ​ដោយ​មិនដឹង​ខ្លួន​។​

​គាត់​បាន​ប្រាប់​សារព័ត៌មាន CBC News ថា "​វា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល ពិតជា​ភ្ញាក់ផ្អើល​ណាស់ នៅពេលដែល​ខ្ញុំ​បានឃើញ​អ្វីដែល​ខ្ញុំ​ត្រូវ​បង់​។ វា​ស្មានថា ហ្គេម​នេះ​ទិញ​មក​បង់លុយ​តែម្តង​គឺ​ចប់​។ វា​ក៏​ខកចិត្ត​ដូច​ខ្ញុំ​អ៊ឺ​ចឹ​ង​ដែរ ពីព្រោះ​វា​មិនដែល​ជឿថា​វា​ត្រូវ​បង់លុយ​ឲ្យ​គេ​រាល់​ប្រតិបត្តិការ ឬ​រាល់​ពេលដែល​វា​ចូលទៅក្នុង​ហ្គេម​នោះទេ​"​។​

​លោក​បាន​ពោល​ពាក្យ​ដែល​គ្រប់​មនុស្ស​វ័យ​ជំទង់​ប្រាថ្នា​មិន​ចង់​ស្តាប់ឮ​ទេ ដោយ​គាត់​ហាម​មិនឱ្យ​លេង​អ្វី​ទាំងអស់​នៅក្នុង​ផ្ទះ​របស់គាត់​។ គាត់​ខឹង​ពេក​រួច​បាន​និយាយ​ខ្លាំងៗ​ថា "​គ្មាន​ក្បាល​ហ្គេម Xbox ឬក៏​ក្បាល​ហ្គេម​ណាមួយ​ក្នុងផ្ទះ​របស់​យើង​ទៀតឡើយ​"៕

adverise with khmeread

មតិយោបល់