adverise with khmeread Unnamed

ខូចម្លេះ! កូរ​ពេញ​ពិធី​ឡើង​គេហដ្ឋាន​ថ្មីគេ​...​ប៉ូលិស​ឃាត់ខ្លួន​មួយ​យប់​

​​    កោះកុង ៖ ប៉ូលិស​ស្រុក​បូ​ទុម​សាគរ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ផឹកស្រា​ស្រវឹង កូរ​ពេញ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី នៅ​យប់​ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៦ រហូតដល់​ព្រឹក​ឡើង​ស្វាង​ទើប​ធ្វើ​កិច្ចសន្យា​ឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ។​

    ប៉ូលិស​និយាយថា បុរស​ស្រវឹង​រូបនោះ​ឈ្មោះ ផាន នឿន ភេទ​ប្រុស អាយុ៣១​ឆ្នាំ​ ពីបទ​បង្ក​ការអុកឡុក​រំខាន​កម្ម​វិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ។​

    ការឃាត់ខ្លួន​យោងតាម​សំណូមពរ​របស់​ម្ចាស់​កម្មវិធី និង​សំណូមពរ​ពី​សំណាក់​បង​របស់​ជនបង្ក​ឱ្យ​ឃាត់​ជនបង្ក​ទុក​កន្លែង​សមត្ថកិច្ច​សិន រង់ចាំ​ស្វាង​ទើប​ឱ្យ​ត្រឡប់​វិញ។​

    ខណៈពេល​សមត្ថកិច្ច​ទៅ​ឃាត់​ជនបង្ក​បាន​តដៃ​វាយ​សមត្ថកិច្ច ដែល​ករណីនេះ​កម្លាំង​ប៉ូលិស​បានធ្វើការ​ឃាត់ខ្លួន​បញ្ជូន បំពេញ​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់