adverise with khmeread Untitled 1 copy

ណា​តូ​ចែក​សៀវភៅ​ណែនាំ​អំពី​របៀប​រួច​រស់​ជីវិត​ដល់​ប្រជាជន​លី​ទុយ​អា​នី ប្រសិនបើ​រុស្ស៊ី​វាយលុក​! អ្វីដែល​ត្រូវ​យកតាម​ខ្លួន​ឱ្យ​ច្រើន​គឺ​ស្រោមអនាម័យ​

    ​មាន​ដំណឹង​មួយ​បាន​លេច​ឮថា ប្រជាជន​លី​ទុយ​អា​នី​ត្រូវ​បានប្រគល់​នូវ​សៀ​ភៅ​ណែនាំ​មួយ ដែល​ប្រាប់​ពួកគេ​ពី​រឿង​ដែល​ត្រូវធ្វើ ប្រសិនបើ​ប្រទេស​រុស្ស៊ី​ឈ្លានពាន​។​

​    ​កូនសៀវភៅ​កម្រាស់ ៧៥ ទំព័រ​ដែលមាន​ចំណងជើង​ថា "​ត្រៀមខ្លួន​ដើម្បី​រួច​រស់​ជីវិត​ក្នុង​គ្រាអាសន្ន និង​សង្គ្រាម​" បាន​ជំរុញ​ឱ្យ​ប្រជាជន "​ត្រូវមាន​ឆន្ទៈ​តតាំង​ជានិច្ច​" ប្រសិនបើ​កងទ័ព​រប​ស់លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​វាយប្រហារ​។​

​    ​សៀវភៅ​ណែនាំ​នេះ​មាន​ប្រាប់​ទាំង​របៀប​សម្គាល់​រថក្រោះ​រុស្ស៊ី រហូតដល់​ល្បិច​រស់រានមានជីវិត​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល ដោយ​រួមបញ្ចូល​ទាំង​ការប្រើប្រាស់​ស្រោមអនាម័យ​ដើម្បី​ដឹកជញ្ជូន​ទឹក និង​អាហារ​។​

​    ​រឿងនេះ​បាន​លេចឮ​ឡើង​បន្ទាប់ពី​រុស្ស៊ី​ដាក់​មី​ស៊ី​ល​ដែលមាន​សមត្ថភាព​ដឹក​គ្រាប់​នុយ​ក្លេ​អែរ​ទៅ​ដែនដី Kaliningrad ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​លី​ទុយ​អា​នី និង​ប៉ូឡូញ​។​

​    ​យោងតាម CNN ឱ្យដឹងថា សៀវភៅ​ចម្លង​ចំនួន ៣០.០០០ ច្បាប់​ត្រូវបាន​ចែកចាយ​ជុំវិញ​ប្រទេស ដោយ​ប្រាប់​ប្រជាជន​ចំនួន ៣ លាន​នាក់​ថា "​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សកម្មភាព​ប្រទេសជិតខាង រុស្ស៊ី​"​។​

​    ​នៅក្នុង​សៀវភៅ​មាន​រូបភាព​បង្ហាញ​ពី​របស់​ដែល​ចាំបាច់​ក្នុង​គ្រាអាសន្ន និង​ដំបូន្មាន​ពី​របៀប​រក្សា​កម្តៅ​ពេល​ស្ថិតនៅ​ខាងក្រៅ និង​ព័ត៌មាន​ពី​របៀប​ប្រើប្រាស់​ត្រីវិស័យ និង​ផែនទី​។ សៀវភៅ​នេះ​ក៏មាន​រូបភាព​បង្ហាញ​ពី​រថក្រោះ​រុស្ស៊ី កាំភ្លើង មីន គ្រាប់កាំភ្លើង គ្រាប់បែកដៃ និង​រ៉ុក្កែត​។​

​    ​ប្រជាជន​លី​ទុយ​អា​នី​ក៏​ត្រូវបាន​ប្រាប់​ពី​របៀប​ធ្វើ​ចារកម្ម​ទៅលើ​កងកម្លាំង​រុស្ស៊ី​អំឡុង​ការកាន់កាប់​របស់​រុស្ស៊ី​ទៀតផង​៕

ប្រភព៖បរទេស

adverise with khmeread

មតិយោបល់