adverise with khmeread 1

បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ ៧ ​នាក់​រឿង​គ្រឿងញៀន​ទៅ​តុលាការ​នា​ថ្ងៃនេះ​

    កំពត ៖ ប៉ូលិស​ក្រុង​កំពត​បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​៧​នាក់​ទៅ​តុលាការ​នា​ថ្ងៃនេះ បន្ទាប់ពី​បាន​បង្ក្រាប​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​-​ខេត្តកំពត កាលពី​វេលា​ម៉ោង​៤​កន្លះ​ល្ងាច​ថ្ងៃទី​២៧​តុលា​ឆ្នាំ​២០១៦​កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា ជ​នសង្ស័យ​ទាំង ៧​នាក់​រួមមាន៖ ១.ឈ្មោះ អ៊ួ​ន ប្រុស (​ហៅ​មឿ​ន​) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ក្រាំង​ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត (​ជា​អ្នកជួញដូរ​), ២.ឈ្មោះ ស លី​ហ្វើ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ (​ជា​អ្នកជួញដូរ​), ៣.ឈ្មោះ លឹម សំណាង (​ហៅ​ស្វិត​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​១​ឧសភា ​សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត (​ជា​អ្នកជួញដូរ​), ៤.ឈ្មោះ ជា វ៉ាន់នេត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក​ ស្រុក​ទឹកឈូ (​ជា​អ្នកប្រើប្រាស់​), ៥.ឈ្មោះ លី ស៊ី​វ​ម៉ី ភេទ​ស្រី អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល​ក្រុង​កំពត (​ជា​អ្នកប្រើប្រាស់​), ៦. ឈ្មោះ ឈុន ដា​នី​ន ភេទ​ស្រី អាយុ​២០​ឆ្នាំ នៅ​ភូមិ​ប្ញ​ស្សី​កែវ សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ (​ជា​អ្នកប្រើប្រាស់​) ​និង​ទី​៧. ឈ្មោះ ភូ ស្រី​ម៉ាន់ ភេទ​ស្រី អាយុ​២១​ឆ្នាំ នៅ​ភូមិ​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច (​ជា​អ្នកប្រើប្រាស់​)។​

    ប្រតិបត្តិការ​ខាងលើនេះ ប៉ូលិស​ដកហូត​ថ្នាំញៀន​ចំនួន ០៥​ កញ្ចប់ (​តូច​ចំនួន ០១​កញ្ចប់ និង​ធំ​ចំនួន ០៤​កញ្ចប់​) រួមជាមួយ​ឧបករណ៍​កែច្នៃ​សម្រាប់​ជក់​មួយចំនួន។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៧​នាក់​បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់