adverise with khmeread Unnamed

ជនសង្ស័យ ២ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​

    សៀមរាប ៖ ប៉ូលិស​បាន​បញ្ជូន​ជនសង្ស័យ ​២ ​នាក់​ទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​២៩ ​តុលា​នេះ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម បន្ទាប់ពី​បានធ្វើការ​ឃាត់ខ្លួន​ពីបទ​រក្សាទុក​ប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​នៅក្នុង​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប កាលពី​វេលា​ម៉ោង១០ ​និង​៣០​នាទី​យប់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា ដោយមាន​ការចូលរួម​សហការ​ពី​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ប៉ូលិស​ក្រុង​សៀមរាប​និង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម​បានធ្វើការ​ឃាត់ខ្លួន និង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​រួចមក ជនសង្ស័យ​ត្រូវបាន​កម្លាំង​ប៉ូលិស​ជំនាញ នាំខ្លួន​មក​ធ្វើការ​សាកសួរ​នៅ ស្នងការដ្ឋាន​ប៉ូលិស​ខេត្តសៀមរាប​។ ​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​ជា​ប្រភេទ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ចំនួន ០២​ កញ្ចប់ មាន​ទម្ងន់ ១០​ ក្រាម និង​ទូរស័ព្ទដៃ ៣​ គ្រឿង​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​មាន​១-​ឈ្មោះ ដួង វាសនា ហៅ​សេង​ស ភេទ​ប្រុស អាយុ៣៥​ឆ្នាំ មុខរបរ​កម្មករ​លើ​ក​ឥ​វ៉ាន់ មាន​ទីលំនៅ​ភូមិ​អណ្ដូងច្រុះ ឃុំ​ស្រែ​ជា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃ​ស្នាក់នៅ​មិន​ពិត​ប្រា​ដក (​ជួញដូរ និង​ប្រើប្រាស់​)​ និង​២-​ឈ្មោះ ពេជ្រ រ៉ា​ឌី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប (​ប្រើប្រាស់​)​។​

    ជនសង្ស័យ​ក្រោយពី​បានធ្វើការ​សាកសួរ​រួច មក​ត្រូវបាន​កម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់