adverise with khmeread 1

កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹងហាវ ធ្វើការ​ឃាត់ខ្លួនស្ត្រី​ម្នាក់​ ជាប់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន​

    ​ព្រះសីហនុ ៖ ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹងហាវ ធ្វើការ​ឃាត់ខ្លួនសង្ស័យ​ម្នាក់ ខណៈ​ពេលដែល​កម្លាំង​កំពុង​ចុះ​ល្បាត​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ នៅវេលា​ម៉ោង​២២ យប់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៦​។ 

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា នៅពេល​កម្លាំង​កំពុង​បំពេញបេសកកម្ម ចុះ​ល្បាត​ពេលយប់ លុះ​ពេលទៅដល់​ចំណុច ភូមិ​ថ្មី ស្ថិតក្នុង​ក្រុម​១៣ ភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដោយមាន​ការសង្ស័យ​ទៅលើ​ស្ត្រី​​ម្នាក់ ដែល​បានឃើញ​កម្លាំង​អាវុធហត្ថ ហើយ​រត់គេចខ្លួន ពេលនោះធ្វើឱ្យកម្លាំង​មានការ​សង្ស័យ ក៏​តាម​ឃាត់ខ្លួន​ដើម្បី​យកមក​សាកសួរ​។ 

    ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី បាន​ឱ្យដឹងទៀតថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ ថន ស្រី​ហៀ​ង ភេទ​ស្រី ​អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កោះ ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

    ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បានបញ្ជាក់​ឱ្យដឹងទៀតថា កម្លាំង​កងរាជអាវុធហត្ថ​បានធ្វើ​ការចាប់យក វត្ថុតាង​មួយចំនួន​ពី​ជនសង្ស័យ​រួមមាន៖​
០១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​០២​កញ្ចប់​, ០២. ទូរស័ព្ទដៃ ចំនួន​០៣​គ្រឿង​, ០៣. អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំនួន​0១​សន្លឹក​, ០៤. លុយ​ខ្មែរ ចំនួន​៤០​ម៉ឺន​រៀល​។​

​    ជនសង្ស័យ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់