adverise with khmeread Untitled 1

នាង​លាងមុខ​នឹង​ទឹកបាយ​ពីរដង​ក្នុង​មួយ​សប្តាហ៍ អស់​រយៈពេល ១ ខែ​! លទ្ធផល​ចុងក្រោយ​...​មិនគួរ​ជឿ​!

    ​ស្ត្រី​ទាំងអស់​ក្នុង​លោក​នេះ ក្ដី​ប្រាថ្នា​របស់​ពួកគេ​គឺ​ការ​មាន​ស្បែក​ទន់ និង​ស្អាត​ម៉ដ្ត​រលោង​។ ពួកគេ​ភាគច្រើន​ប្រើ​ផលិតផល​អស់​ច្រើន​នៅតែ​មិនបាន​ផល ហើយ​ត្រូវ​ចំណាយ​ប្រាក់​ទៅលើ​របស់​ថ្លៃៗ​ទាំងនោះ​អស់យ៉ាង​ច្រើន លើសពីនោះ​វា​បានធ្វើឱ្យ​ស្បែក​យើង​ខូច​ទៀតផង​។​

​    ​ពេលនេះ​អ្នក​មិនចាំបាច់​ចំណាយ​ប្រាក់​ច្រើន​ទៀត​ទេ របស់​ងាយៗ​ទាំងនេះ​នឹងធ្វើ​ឱ្យ​មុខ​របស់​ស្អាត និង​ទន់​រលោង​ដោយ​គ្មាន​ផលប៉ះពាល់​ដូចជា​ផលិតផល​ទាំង​នោះឡើយ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹកបាយ​ដាំ​ពុះ ៣ ទៅ ៤ ស្លាបព្រា​បាយ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ទឹកដោះគោឆៅ ១ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​៖
​    ​ដាំ​អង្ករ​នោះ​ក្នុង​កម្រិត​ភ្លើង​ល្មម​។ ពេល​វា​ពុះ​ដក់ចេញ ហើយ​សម្រិត​ទឹកបាយ​។ បន្ទាប់មក​យក​ទឹកបាយ​លាយ​គ្នា​ជាមួយនឹង​ទឹកឃ្មុំ និង​ទឹកដោះគោឆៅ​។ ពេល​រួចរាល់​លាងមុខ​របស់​អ្នកចេញ​ឱ្យ​ស្អាត​ជាមុន សឹម​លាបទឹក​ផ្សំ​លើ​មុខ និង​ទុកចោល ១០ ទៅ ១៥ នាទី​។ ក្រោយមកទៀត​លាងមុខ​ចេញ​ជាមួយនឹង​ទឹក​ធម្មតា​។ ធ្វើបែបនេះ ២ ដង​ក្នុង​មួយ​សប្ដាហ៍ រយៈពេល ៤ ទៅ ៥ សប្ដាហ៍ មុខ​នឹង​ស្អាត​ផូរផង់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​៕

​ប្រភព​៖ keepyourhealthybody

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់