adverise with khmeread 1

បុរស​អាយុ ២៤ ឆ្នាំនេះ​អត់​ចូល​បង្គន់ ២ ឆ្នាំ​ហើយ​!

    ​សាច់រឿង​អំពី​ជំងឺ​ដ៏​ឈឺ​ពើត​ផ្សា​របស់​បុរស​អង់គ្លេស​ឈ្មោះ Ste Walker គឺ​ពិតជា​ខ្លោចចិត្ត​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​ទេ​។ អ្វីៗ​បាន​កើតឡើង​ក្នុង​ឆ្នាំ ២០១២ ពេលដែល​គាត់​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺ Crohn's ដែល​ធ្វើឱ្យ​ជីវិត​កំលោះ​ម្នាក់នេះ​មក​ធ្លាក់ខ្លួន​ជា​អ្នកជំងឺ ដែល​មើល​ពី​ខាងក្រៅ​ដូច​មនុ​ស្សមាន​សុខ​ភាពល្អ​មាំទាំ​យ៉ាង​អ៊ីចឹង​។ ជី​រិត​សព្វថ្ងៃ​លំបាក​ហួស​ស្មាន​សម្រាប់ Ste Walker ហើយ​សាច់រឿង​របស់គាត់​នឹងធ្វើ​ឱ្យ​អ្នក​ផ្លាស់ប្តូរ​របៀប​ដែល​លោកអ្នក​វិនិច្ឆ័យ​មនុស្ស​តែ​សំបក​ក្រៅ​ជាក់​ជាមិនខាន​។ មើល​មួយ​ភ្លែត​គាត់​ជា​បុរស​ខ្លាំង​សង្ហា ប៉ុន្តែ​ធាតុពិត​គាត់​ជា​អ្នកជំងឺ​ធ្ងន់ធ្ងរ​ម្នាក់​ប៉ុណ្ណោះ​។ 

​    ​ជំងឺ Crohn's ជា​ប្រភេទ​ជំងឺ​ពោះវៀន​រ៉ាំរ៉ៃ ដែល​បង្ក​ឱ្យ​រលាក​ប្រព័ន្ធ​រំលាយ​អាហារ​ទាំងស្រុង​។ ដើម្បី​ប្រយុទ្ធ​តស៊ូ​ជាមួយនឹង​ជំងឺ​នេះ Ste Walker ចាប់ផ្តើម​ទទួល​ការវះកាត់​ជាង ៨០ ដង​ក្នុង​រយៈពេល ២ ឆ្នាំ​មកនេះ​នៅ​មន្ទីរពេទ្យ Huddersfield Royal Infirmary ដែល​អំឡុង​ពេលនោះ ពោះវៀន​ហើម​របស់គាត់​ត្រូវបាន​កាត់ចេញ​ម្តង​បន្តិចៗ​។ 

​    ​អ្វីដែល​ឈឺចាប់​សម្រាប់ Ste Walker គឺថា មនុស្ស​គ្រប់គ្នា​ជាពិសេស​មិត្តភក្តិ​លើ​បណ្តាញ​សង្គម Facebook របស់គាត់ មិន​ជឿថា​គាត់​ជា​អ្នកជំងឺ​ទេ ហើយ​ថ្មីៗ​នេះ​ទើប​ពួកគេ​ជឿ​គាត់ ដោយសារ​គាត់​បង្ហោះ​រូបភាព​នៃ​ការវះកាត់ និង​ភស្តុតាង​ផ្សេងៗ​អំពី​ជំងឺ Crohn's៕ 

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់