adverise with khmeread 1

នាង Fan Bingbing មុខ​ឡើង​ក្រហម​បន្ទាប់ពី​មិត្ត​ប្រុស​បង្ហើប​ថ្ងៃ​រួមរក្ស​ចុងក្រោយ​ជាមួយគ្នា​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​

​នាង Fan Bingbing និង​លោក Li Chen បាន​ថត​ក្នុង​កម្មវិធី Kangxi Lai Le សម្រាប់​ភាគ​ចុងក្រោយ ដែល​កម្មវិធី​នេះ​ទើបតែ​បាន​ចាក់ផ្សាយ​កាលពី​បី​ថ្ងៃ​មុននេះ​ទេ​។ 

​ម្ចាស់​កម្មវិធី​ជជែក​កម្សាន្ត​អ្នកនាង Dee Hsu និង​លោក Kevein Tsai ត្រូវបាន​គេ​ស្គាល់​ថា​ចូលចិត្ត​សួរ​សំណួរ​មុត​ស្រួច និង​រសើប​។ នាង Bingbing បាន​ប្រាប់​ទស្សនិកជន​ថា នាង​និង Li Chen បាន​ហាត់​សម​មុននឹង​ឡើង​ថត​កម្មវិធី​នេះ​។ នាង​បាន​និយាយថា នាង​បាន​ទាយ​ដឹងថា អ្នកនាង Dee នឹង​សួរ​សំណួរ​រសើប​ដូចជា "​តើ​អ្នក​រួមភេទ​ប៉ុន្មាន​ដង​ក្នុង​មួយ​សប្តាហ៍​?"​។​

​នៅពេល​នាង​លើកឡើង​បែបនេះ ពិធីករ​ទាំង​មានការ​ភ្ញាក់ផ្អើល​និង​បាន​ឆ្លើយតប​ទៅវិញ​ថា "​នេះ​ជា​ភ្ញៀវ​ក​ត្តិ​យស​ទីមួយ​ហើយ​ដែល​ចង់​ឲ្យ​យើង​សួរ​សំណួរ​បែបនេះ​"​។ អ្នកនាង Dee បន្ទាប់មក​បាន​ប្តូរ​សំណួរ​ដោយ​សួរថា "​អញ្ចឹង​នៅពេលណា​ដែល​អ្នក​ទាំងពីរ​រួមរក្ស​ជាមួយគ្នា​លើកចុងក្រោយ​បង្អស់​?" 

​លោក Li Chen បានគិត​មួយសន្ទុះ​ហើយ​បាន​ឆ្លើយ​ផូង​ដោយស្មោះ​ត្រង់​ថា "​វា​អាច​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​វិលត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​វិញ​"​។​

​ការឆ្លើយតប​ដ៏​ស្មោះត្រង់​របស់គាត់​បានធ្វើ​ឲ្យ​អ្នក​រាល់គ្នា​មានការ​ភ្ញាក់ផ្អើល​ពេញ​ស្ទូ​ឌី​យ៉ូ ដោយ​ធ្វើ​ឲ្យ​មុខ​នាង Bingbing ឡើង​ក្រហម​មួយ​រំពេច ហើយ​នាង​បាន​ឆ្លើយតប​វិញ​ថា "​បង​មិនចាំបាច់​ប្រាប់​ការពិត​បែបនេះ​ទេ បងអាច​ប្រាប់​អ្វី​ផ្សេង​បាន​"​។​

​ពិធីករ​មិនអាច​ទប់​សំណើច​រួច​ប្រាប់​ទៅ​នាង Bingbing ថា "​មិត្ត​ប្រុស​របស់​នាង​ពិតជា​បុរស​ស្មោះត្រង់​មែន​"​។​

​អ្នក​ទាំងពីរ​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា ពួកគេ​បាន​ទាក់ទង​គ្នា​មួយឆ្នាំ​ហើយៗ​មិនដែល​ឈ្លោះប្រកែក​គ្នា​ទេ​។ នាង​បន្តទៀតថា "​គាត់​នឹង​ក្លាយជា​បុរស​ចុងក្រោយ​សម្រាប់​ខ្ញុំ​"៕

adverise with khmeread
ប្រភព៖ ​អា​ស៊ា​ប៉ុប​ញូ​វ​ស៍​

មតិយោបល់