adverise with khmeread Untitled 1

មេឃ​ប៉ុន​មេឃ បែរជា​យន្តហោះ​ចម្បាំង​អាមេរិក​និង​រុស្ស៊ី​ប៊ិះ​បើក​បុក​គ្នា នៅ​ស៊ី​រី​

    ​មន្ត្រី​ការពារជាតិ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា យន្តហោះ​ចម្បាំង​រុស្ស៊ី​បាន​ហោះ​មក​កៀក​នឹង​យន្តហោះ​ចម្បាំង​អាមេរិក​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី ដែល​នេះ​កត់សម្គាល់​ឱ្យឃើញ​ពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​អកុសល​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ដែនអាកាស​ដែល​កំពុង​សម្បូរ​យន្តហោះ​បើក​ច្រើនឡើងៗ​នេះ​។​

​    ​ឧ​ត្ត​ម​សេនីយ៍​ទោ​កងទ័ពអាកាស​អាមេរិក លោក Jeff Harrigan បាន​និយាយថា​ការហោះហើរ​ប៊ិះ​នឹង​បុក​គ្នា​នេះ​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី ១៧ ខែតុលា​នេះ នៅពេល​យន្តហោះ​រុស្ស៊ី ដែល​ហោះ​អម​យន្តហោះ​ស៊ើបការណ៍​ដ៏​ធំ​មួយ បាន​ហោះ​មក​កៀក​នឹង​យន្តហោះ​អាមេរិក​។​

​    ​មន្ត្រី​អាមេរិក​ម្នាក់ទៀត ដែល​សុំ​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា អ្នកបើកបរ​អាមេរិក​អាចមាន​អារម្មណ៍​ញ័រ​ដែល​នេះ​បង្កឡើង​ដោយ​ម៉ាស៊ីន​យន្តហោះ​រុស្ស៊ី​។​

​    ​ទោះយ៉ាងណា រឿងនេះ​ហាក់​បង្ហាញថា អ្នកបើកបរ​រុស្ស៊ី​មិន​បានឃើញ​យន្តហោះ​អាមេរិក​ដោយសារ​មេឃងងឹត​ពេក ហើយ​យន្តហោះ​ខ្លួន​បាន​ហោះហើរ​ដោយ​មិន​បើកភ្លើង​ដែរ​។​

​    ​ឧប្បត្តិ​ហេតុនេះ​បាន​បង្កឱ្យមាន​សំណួរ​សំខាន់ៗ​ទាក់ទង​នឹង​វិសាលភាព​ដែល​អ្នកបើកបរ​យន្តហោះ​អាច​ចាប់បាន​នៅ​ដែនអាកាស​ដែល​ពួកគេ​ប្រតិបត្តិការ​។​

​    ​ក្រុម​កងកម្លាំង​ចម្រុះ​ដែល​ដឹកនាំ​ដោយ​អាមេរិក​បាន​បង្កើត​បណ្តា​ញ​មួយ​ជាមួយ​សម​ភាគី​រុស្ស៊ី ដូច្នេះ​យោធា​ផ្សេងគ្នា​អាច​ពិភាក្សា​ពី​ទីតាំង និង​បេសកកម្ម​របស់​យន្តហោះ ហើយ​អាច​ចៀសវាង​ប្រតិបត្តិការ​នៅក្នុង​ទី​លំហ​តែមួយ ក្នុងពេល​តែមួយ ប៉ុន្តែ​អាមេរិក​មិនអាច​ទាក់ទង​រុស្ស៊ី​តាមរយៈ​វិទ្យុទាក់ទង​ក្នុង​គ្រាអាសន្ន​បាន​សោះ​។​

​    ​នៅ​ថ្ងៃ​បន្ទាប់ មន្ត្រី​អាមេរិក​បាន​ប្រើ​បណ្តាញ​ដដែល​ដើម្បី​សួរ​រុស្ស៊ី​ពីអ្វី​ដែល​បាន​កើតឡើង ហើយ​ពួកគេ​បាន​និយាយថា "​អ្នកបើកបរ​យន្តហោះ​មិនបាន​ឃើញ​" យន្តហោះ​អាមេរិក​ទេ​។​

​    ​លោក Jeff Harrigan បាន​និយាយថា នៅ​ប្រាំមួយ​សប្តាហ៍​ចុងក្រោយ​នេះ មានការ​កើនឡើង​នៃ​ការហោះ​កៀក​គ្នា ជាមួយ​ចេតនា​ហោះ​កៀក​តែម្តង គឺ​នៅពេល​យន្តហោះ​រុស្ស៊ី​តាម​យន្តហោះ​កងកម្លាំង​ចម្រុះ​កៀក​ពេក ដែល​នេះ​កើតឡើង​រៀងរាល់ ១០ ថ្ងៃ​ម្តង​៕

ប្រភព៖ សិង្ហបុរី

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់