adverise with khmeread 1

ដោយសារ​របស់​ទាំង ១០ នេះ​ទេតើ ទើប​មនុស្ស​ក្នុងផ្ទះ​ឈឺ​ឥត​ស្រាកស្រាន្ត​!!!

    ​មនុស្ស​សព្វថ្ងៃ​ខំប្រឹង​ទៅ​ហាត់ប្រាណ រត់​ផង ធាក់​កង់​ផង ប៉ុន្ដែ​ពួកគេ​មិនបាន​ដឹងថា​ពួកគេ​បង្កើត​កំហុស​មួយចំនួន​ដែល​បំផ្លាញ​សុខភាព​របស់​ពួកគេ​ដោយ​មិនដឹង​ខ្លួន​។​

​    ​មាន​វត្ថុ​មួយចំនួន ដែល​ពួកគេ​កំពុង​ប្រើប្រាស់​បង្ក​ហានិភ័យ​ដល់​សុខភាព ហើយ​របស់​ទាំងនោះ​មាននៅ​ក្នុង​បន្ទប់​គេង ផ្ទះបាយ និង​បន្ទប់ទឹក​។​

​    ​អ្នក​គួរតែ​ចាប់ផ្ដើម​បោះ​របស់​ទាំងនោះ ឬ​ប្ដូរ​ថ្មី​ពី​ឥឡូវ ដោយ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​មួយ​ផ្ទះ​បាន និង​ធ្វើឱ្យ​ឈឺ​ច្រើន​។ របស់​ទាំងនោះ​មានដូចជា​៖

​    ​១. ប្រដាប់​ទុកដាក់​អាហារ​ធ្វើ​ពី​ប្លា​ស្ទិ​ច និង​ដប​ប្លា​ស្ទិ​ច ៖ របស់​ទាំងនេះ​បើសិន​អ្នក​ប្រើ​វា​ខ្ចប់​ទឹក​ឬ​អាហារ​ក្ដៅ វា​នឹង​ធ្វើឱ្យ​ប្លា​ស្ទិ​ច​ទាំងនោះ​បញ្ចេញ​សារ​គីមី​បង្ក​គ្រោះថ្នាក់​។​


​    ​២. សាប៊ូ​ប្រឆាំង​បាក់តេរី​និង​ទឹក​ក្រអូប​៖ របស់​ទាំងពីរ​នេះ​មាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​គីមី​មួយ​ហៅថា Triclosan ដែល​ធ្វើឱ្យមាន​រោគ​ស្បែក​។ 


​    ​៣. ទឹក​បំបាត់​ក្លិន​ក្នុង​បន្ទប់​៖ ថ្វីបើ​វា​ផ្ដល់​ក្លិនក្រអូប​ក្នុង​បន្ទប់​របស់​អ្នក ប៉ុន្ដែ​វា​មាន​ផ្ទុក​សារធាតុ phthalates ធ្វើឱ្យមាន​បញ្ហា​សុខភាព​ផ្សេងៗ និង​មហារីក​ផងដែរ​។​


​    ​៤. អេ​ប៉ុង ៖ របស់​នេះ​អាច​ផ្ទុក​បាក់តេរី​គ្រោះថ្នាក់​ប្រសិនបើ​ប្រើ​វា​យូរ អ្នក​គួរតែ​ប្រើ​ត្រឹម ២ សប្ដាហ៍​ហើយ​បោះ​វា​ចោល និង​ទិញ​ថ្មី​ទៀត​។​


​    ​៥. ឧបករណ៍​ចម្អិន​ចាស់ៗ ៖ ការ​ចម្អិន​លើ​ឧបករណ៍​ចាស់​ដូចជា​ខ្ទះ ដែល​ចៀន​ឆា​រហូតដល់​ក្តាំង​បាត នោះ​ហើយ​ដែល​វា​បង្ក​ទៅជា​ជាតិពុល​។ ឧស្សាហ៍​ផ្ដាសាយ​គឺ​បណ្ដាលមកពី​កត្តា​នេះឯង​។ លើសពីនោះ​ខ្ទះ​ដែល​ចៀន​សាច់​មិន​ជាប់​ខ្ទះ​គឺ​បាញ់ថ្នាំ​ម្ស៉ា​ង​ឈ្មោះថា Teflon ដែលមាន​ទំនាក់ទំនង​នឹង​ជំងឺ​ដុះ​ដុំ​សាច់ និង​បញ្ហា​ជាច្រើន​ទៀត​។​


​    ​៦. កែវ Contact-Lens បិត​លើ​ភ្នែក ៖ បើ​មិន​ចង់​បាត់បង់​ប្រ​ស្រី​ភ្នែក​ទេ ឈប់​ប្រើ​របស់​នេះ​ទៅ​។ វា​អាចធ្វើឱ្យ​ពិការភ្នែក និង​រលាក​ប្រ​ស្រី​ភ្នែក​ធ្ងន់ធ្ងរ​។​


​    ​៧. ផលិតផល​គ្រឿងសម្អាង ៖ សម្រាប់​អ្នក​ដែល​ប្រើ​វា​ក្នុង​កម្មវិធី​ម្ដងម្កាល​នោះ​មិនមែនជា​បញ្ហា​ទេ ប៉ុន្ដែ​អ្នក​ប្រើ​ជា​ប្រើ​ជាប្រចាំ​មាន​បញ្ហា​ហើយ​។ ផលិតផល​គ្រឿងសម្អាង​ទាំងនេះ​មាន​សារធាតុពុល​គីមី​ដូចជា beryllium, thallium, cadmium, arsenic និង​ច្រើន​ទៀត​។​


​    ​៨. ច្រាស់​ដុសធ្មេញ ៖ របស់​នេះ​គេ​មិនមែន​ប្រើ​ម្ដង​មួយឆ្នាំ​ទេ បី​ខែ​គេ​ដូរ​ម្ដង​។ បើ​ប្រើ​យូរ​ដុសធ្មេញ​មិន​ស្អាត​ទៅជា​បាក់តេរី​ស៊ី​ធ្មេញ​ថែម​។​


​    ​៩. ស្បែកជើង​សម្រាប់​លេង​កីឡា​ឬ​លំ​ហាត់ប្រាណ ៖ ប្រសិនបើ​អ្នក​ប្រើ​វារ​ត់ ៤៨ គីឡូម៉ែត្រ​ក្នុង​មួយ​សប្ដាហ៍ អ្នក​គួរតែ​ប្ដូរ​វា​រៀងរាល់ ៣ ខែម្ដង​។ មូលហេតុ​ដោយ​ស្បែកជើង​ប្ដូរ​ទ្រង់ទ្រាយ ជាហេតុ​ធ្វើឱ្យ​យើង​ពាក់​ទៅ​មិន​ស្រួល​និង​បង្ក​ជា​របួស​ដល់​សរសៃពួរ និង​ជើង​។​


​    ​១០. អាវទ្រនាប់ ៖ ប្រសិនបើ​អ្នក​ពាក់អាវ​ទ្រនាប់​រប​ស់​អ្នក​ទៅ​មិន​ស្រួល​ដល់​ខ្លួន​បោះចោល វា​ធ្វើឱ្យ​ខូច​ទ្រង់ទ្រាយ​សុដន់​៕

adverise with khmeread
ប្រភព៖ Lifehack

អ្នកនឹងចូលចិត្ត

មតិយោបល់