Untitled 1

ល្បិច​បោក​ថ្មី​ញាក់សាច់​! ស្ត្រី​ម្នាក់​បញ្ចុះបញ្ចូល​សង្សារ​លួចលាក់ ២០ នាក់​ឱ្យ​ទិញ iPhone 7 ឱ្យ​នាង​ម្នាក់​១​គ្រឿង ហើយ​នាង​យក​វា​ទៅ​លក់​វិញ ទិញ​បាន​ផ្ទះមួយ​ខ្នង​

    ​ការទិញ​ផ្ទះ​មិនមែនជា​រឿង​ងាយ​ទេ លោកអ្នក​ត្រូវ​សន្សំ​លុយរាប់​ឆ្នាំ​ទម្រាំ​ទិញ​បាន​ផ្ទះមួយ​។ ប៉ុន្តែ​បើ​លោកអ្នក​មិន​ចង់​សន្សំ​លុយ​ទិញ​ផ្ទះ​ទេ អាច​ចម្លង​ស្ទីល​នារី​ម្នាក់នេះ​បាន ដែល​នាង​បានរៀបចំ​ផែន​យ៉ាង​ស្អាត​ដើម្បី​បោក​មិត្ត​ប្រុស​យកលុយ​ទិញ​ផ្ទះមួយ​ខ្នង​។ 

​    ​ស្ត្រី​ចិន ដែល​គេ​ស្គាល់​ត្រឹម​ឈ្មោះ Xiaoli មកពី​ទីក្រុង Shenzhen ប្រទេស​ចិន បាន​រៃ​លុយ​ចំនួន ១៧.០៦៦ ដុល្លារ ដោយ​បញ្ចុះបញ្ចូល​មិត្ត​ប្រុស​លួចលាក់​ទាំង ២០ នាក់​របស់​នាង ឱ្យ​ទិញ iPhone 7 ដល់​នាង​ម្នាក់ ១ គ្រឿង​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន Metro ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​។​

​    ​បន្ទាប់មក នាង​បាន​លក់​វា​តាមរយៈ​វេ​ប​សាយ  Hui Shou Nao បាន​ចំនួន ១១៥.០១០ យ័ន (១៧.០៥៥ ដុល្លារ​) ហើយ​យកលុយ​នេះ​ទៅ​ទិញ​ផ្ទះ​បាន​មួយ​ខ្នង​នៅ​ជាយក្រុង​។ 

​    ​ដោយបាន​ចែករំលែក​សាច់រឿង​រប​ស់​នាង Xiaoli លើ​ប្លុក​ជជែក​លើ​អន​ឡាញ អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​តម្នាក់​ហៅថា Proud Qiaoba បាន​និយាយថា "​គ្រប់គ្នា​ក្នុង​ការិយាល័យ​កំពុងនិយាយ​អំពី​រឿងនេះ​ឥឡូវនេះ​។ តើន​រណា​ទៅ​ដឹងថា​មិត្ត​ប្រុស​ទាំងអស់​របស់​នាង​នឹង​គិត​យ៉ាងណា ពេលដែល​រឿងនេះ​បែកធ្លាយ​ពេញ​អ៊ី​ន​ធឺ​ណេ​ត​ដូច្នេះ​"​។​

​    ​យោងតាម Proud Qiaoba ដែល​ទំនង​ធ្វើការ​ជាមួយ Xiaoli បានឱ្យដឹងថា Xiaoli មិនមែន​មកពី​គ្រួសារ​អ្នកមាន​ទេ ម្តាយ​នាង​ជា​មេផ្ទះ ឪពុក​នាង​ជា​កម្មករ​ចំណាកស្រុក ហើយ​នាង​ជា​កូនស្រី​ច្បង​ក្នុង​គ្រួសារ​។ ឪពុកម្តាយ​នាង​កាន់តែ​ចាស់ ហើយ​នាង​ប្រហែលជា​រង​សម្ពាធ​ខ្លាំង​ក្នុងការ​សង្ឃឹម​ទិញ​បាន​ផ្ទះមួយ​សម្រាប់​ពួកគាត់​...​។ ប៉ុន្តែ​វា​នៅតែ​ជា​រឿង​មិន​គួរឱ្យ​ជឿ ដែល​នាង​ប្រើប្រាស់​វិធីសាស្ត្រ​បោក​យ៉ាង​ដូច្នេះ​!"​។​

​    ​វេ​ប​សាយ Hui Shou Bao បានបញ្ជាក់​មក BBC ថា នាង Xiaoli បាន​លក់ iPhone 7 ចំនួន ៧០០ ផោន (៨៥៣,៣ ដុល្លារ​) ក្នុង​មួយគ្រឿង​។​

​    ​សាច់រឿង​របស់​នាង​បាន​ល្បី​ខ្ចរខ្ចាយ​ពេញ​បណ្តាញ​សង្គម Weibo របស់​ចិន ដែលមាន​អ្នក​បញ្ចេញមតិ​ដល់​ទៅ ១៣ លាន​នាក់​ឯណោះ​៕ 

ប្រភព ៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់