adverise with khmeread 1

នរណា​ក៏​ដឹង​ដែរ​ថា​ការបោះឆ្នោត​នៅ​អាមេរិក​ឆ្នាំនេះ​កូរ​វ៉ុលៗ ប៉ុន្តែ​នៅ​ដា​ណឺ​ម៉ាក​ឯណោះ​វិញ ក៏​កូរ​រឿង​អាមេរិក​មិនធម្មតា​ដែរ​

    ​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឆ្នាំ ២០១៦ នេះ​បានចាប់ផ្តើម​ជាមួយ​រឿង​ដ៏​គួរឱ្យ​ចង់​សើច​មួយចំនួន ប៉ុន្តែ​ស្របពេល​នេះដែរ វា​ក៏​សាប​បន្តិច​ម្តងៗ​ដែរ​។ ទោះយ៉ាងណា​ដោយសារ​ផ្ទាំង​ផ្សព្វផ្សាយ​ប្រឆាំងនឹង​លោក Donald Trump មួយ​នេះ ប្រជាជន​ទូទាំង​ពិភពលោក​បានទទួល​នូវ​សំណើច​មកវិញ​ពី​ការជ្រើសរើស​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​។​

​    ​រថយន្តក្រុង​មួយ​នេះ​ត្រូវបាន​ប្រទះឃើញ​ធ្វើដំណើរ​ជុំវិញ​ទីក្រុង Copenhagen ហើយ​ដូចដែល​លោកអ្នក​បានឃើញ ភ្នែក​របស់លោក Trump បាន​វិល​ចុះឡើង​ដូច​មនុស្ស​ចម្លែក​។ អ្នក​នៅ​ពីក្រោយ​គំនិត​នេះ​គឺ​មកពី​គណៈបក្ស​ប្រជាជន​សង្គមនិយម ហើយ​គោលបំណង​របស់​ពួកគេ​គឺ​ដើម្បី​ជំរុញ​ដល់​ជនជាតិ​អាមេរិក​នៅក្រៅ​ប្រទេស​ចូលរួម​ការបោះឆ្នោត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់