adverise with khmeread 1

សិស្សសាលា​ជាង ៣០ នាក់​លួច​ថត​វីដេអូ និង​រូបថត​ក្រោម​សំពត់​អ្នកគ្រូ ៦ នាក់​នៅ​សិង្ហ​បុរី​! ឥឡូវ​សិស្ស​ទាំងនោះ​កំពុង​រង​ពិន័យ​

    ​សិស្ស​ម្នាក់​ត្រូវបាន​បណ្តេញ​ចេញពី​សាលា និង​ប៉ុន្មាន​នាក់​ផ្សេង​ទទួលពិន័យ​យ៉ាងធ្ងន់ធ្ងរ​បន្ទាប់ពី​ពួកគេ​ត្រូវបាន​រកឃើញថា មាន​រូបភាព​ក្រោម​សំពត់​របស់​គ្រូ​ស្រី​ចំនួន ៦ នាក់​នៅឯ​អនុវិទ្យាល័យ​របស់​ពួកគេ​។​

​    ​ក្មេងប្រុស​ចំនួន ៧ នាក់​ត្រូវបាន​រកឃើញថា បាន​ប្រើ​ទូរស័ព្ទ Smartphone របស់​ពួកគេ​ដើម្បី​ថត​វីដេអូ និង​រូបភាព ហើយ​សិស្ស ២៣ នាក់​ផ្សេងទៀត​បានទទួល ហើយ​/​ឬ ចែករំលែក​រូបភាព​ទាំងនោះ​។​

​    ​សិស្ស​ប្រុស​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​សាលា ក៏​ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​ស្រដៀង​នេះដែរ កាលពី​នៅ​សាលា​របស់គេ​មុន​។ នាយក​សាលា​និយាយថា ក្មេងប្រុស​ដែល​ត្រូវបាន​បណ្តេញចេញ ត្រូវបាន​រកឃើញថា មាន​រូបភាព​ក្រោម​សំពត់ ប៉ុន្តែ​រូបគេ​មិនមែនជា​អ្នក​ថត​ឡើយ​។​

​    ​នាយក​សាលា​មិនបាន​បញ្ចេញ​ឈ្មោះ​នោះបាន​ប្រាប់​កាសែត​សឹង្ហ​បុរី The New Paper ថា សាលា​បានដឹង​ព័ត៌មាន​នេះ​កាលពី​ថ្ងៃទី ០៥ ខែតុលា ហើយក៏​ចាប់ផ្តើម​ស៊ើបអង្កេត​ដើម្បី​ចាប់​សិស្ស​ខិលខូច​។ គាត់​បាន​បន្តថា "​យើង​បាន​រកឃើញថា មាន​សិស្ស​ចំនួន ៣០ នាក់​ដែល​បាន​ថតរូប និង​វីដេអូ​ក្រោម​សំពត់ ហើយ​ចែករំលែក​រូបភាព​ទាំងនោះ​"​។​

​    ​លោកនាយក​សាលា​មិន​បញ្ចេញ​ឈ្មោះ​សាលា​គឺ​ដើម្បី​ការពារ​កេរ្តិ៍ឈ្មោះ​របស់​ជនរងគ្រោះ​។​

​    ​លោក​ក៏បាន​និយាយថា សាលា​បានសម្រេច​ដោះស្រាយ​បញ្ហា​នេះ បន្ទាប់ពី​គាត់​បានផ្តល់​យោបល់​ដល់​គ្រូៗ​ដើម្បី​ប្តឹង​ប៉ូលិស​។ ប៉ុន្តែ​ប៉ូលិស​បាន​និយាយថា ពួកគេ​ទទួលបាន​ពាក្យបណ្តឹង ហើយ​ការស៊ើបអង្កេត​បានធ្វើ​ឡើង​ហើយ​។​

​    ​ខណៈ​អំឡុង​រដូវ​កាល​នេះ គឺជា​ពេល​ប្រឡង ដូច្នេះ​សាលា​សម្រេច​ដាក់ទណ្ឌកម្ម​ដល់​សិស្ស​ដោយ​ឱ្យ​ពួកគេ​ធ្លាក់​ប៉ុណ្ណោះ​៕

ប្រភព៖ សិង្ហបុរី

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់