adverise with khmeread 68unh1a1bb12ee5wihqa

ឥណ្ឌា​ចេញ​គោលនយោបាយ​ថ្មី​ប្លែក​ខុសគេ​! ហាម​សៀវភៅ​ពុ​ម្ភ​អប់រំ​ផ្លូវភេទ សរសេរ​ពាក្យ "​សិច ឬ ផ្លូវភេទ​"

    ​ក្នុង​ឆ្នាំ ២០០៧ ការអប់រំ​ផ្លូវភេទ​បានក្លាយ​ជា​ផ្នែក​ដ៏​មាន​សារៈសំខាន់​មួយ​នៃ​កម្មវិធីសិក្សា​ក្នុង​សាលា​ប្រទេស​ឥណ្ឌា​។ វា​ពិតជា​សំខាន់​ណាស់​ដើម្បី​ផ្ដល់​ការអប់រំ​ផ្លូវភេទ​ដល់​ក្មេង​ជំទង់​ក្នុង​ប្រទេសមួយ​ដូចជា​ប្រទេស​ឥណ្ឌា​នេះ ដែល​ប្រទេស​នេះ​និយាយ​រឿង​ផ្លូវភេទ​ជាមួយនឹង​ក្មេងៗ​គឺ​មិនអាច​ទទួលយក​បានទេ​។​

​    ​ថ្មីៗ​នេះ​ក្រសួង​អភិវឌ្ឍន៍​ធនធានមនុស្ស​ប្រទេស​ឥណ្ឌា បានប្រកាស​ហាមឃាត់​មិនឱ្យ​ប្រើពាក្យ​ផ្លូវភេទ​ក្នុង​កម្មវិធីសិក្សា​ក្នុង​សាលា​។ ក្មេង​ជំទង់​គួរតែ​ទទួលបាន​ការអប់រំ​ផ្លូវភេទ ប៉ុន្ដែ​អាណាព្យាបាល​មិនអាច​ទទួលបាន ខណៈ​ពួកគេ​មាន​អារម្មណ៍​មិន​ស្រួល​ពេល​និយាយ​រឿង​ផ្លូវភេទ​ជាមួយ​ក្មេងៗ ដូច្នេះ​សាលា​ក្នុងប្រទេស​ឥណ្ឌា​ត្រូវតែ​ប្រឈមមុខ​នឹង​បញ្ហា​នេះ​។​

​    ​គោលនយោបាយ​ថ្មី​ត្រូវបាន​តម្រូវឱ្យ​លុប​ពាក្យ "​សិច​" ក្នុង​កម្មវិធីសិក្សា ដោយ​ប្ដូរ​វិញ​ទៅជា "​កម្មវិធីសិក្សា​ក្មេង​វ័យ​ជំទង់​"​។ ញត្តិ​ស្នើ​សុំឱ្យ​ប្ដូរ​ពាក្យ​សិច​ចេញ​បានដាក់​កាលពី​ខែឧសភា ឆ្នាំ ២០១៦​។ យ៉ាងណាមិញ ការ​លុប​ពាក្យ "​សិច​" មិនបាន​ការពារ​ក្មេង​ពី​ពាក្យ​នេះឡើយ​។​

​    ​ប៉ុន្ដែ​ក្នុង​ឆ្នាំ ២០០៩ យោងតាម​របាយការណ៍​គណៈកម្មាធិការ​លោក Rajya Sabha បានឱ្យដឹងថា លោក Venkaiah Naidu អ្នកនយោបាយ​ជាន់ខ្ពស់​របស់​បក្ស BJP បាន​ហាមឃាត់​រូបភាព​ផ្លូវភេទ និង​ស្រោមអនាម័យ​ក្នុង​សៀវភៅ​។​

​    ​ប៉ុន្ដែ​មន្ត្រី​ក្រសួង​បាន​ប្រឆាំងនឹង​រឿងនេះ ដោយ​បកស្រាយ​ថា "​ពួកគេ​និយាយថា​ពាក្យ​ដូចជា សិច ឬ ផ្លូវភេទ មិនអាច​អនុញ្ញាត​បានទេ ហើយ​ផ្នែក​នៃ​ពាក្យ​នេះ​គួរតែ​ពង្រួម​មក​ត្រឹម​ល្បះ​មួយ​បាន​ហើយ​"​។​

​    ​យ៉ាងណាមិញ ការផ្លាស់ប្ដូរ​នេះ​ហាក់បីដូចជា​មិន​ទំនង​ទាល់តែសោះ សម្រាប់​ប្រជាជន​ឥណ្ឌា​ជាពិសេស​ក្មេង​ជំទង់​៕

ប្រភព៖ Telegraph

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់