adverise with khmeread 1

Drake នាំ Taylor Swift ទៅ​ជួប​មុខ​ម្តាយ​ដល់ផ្ទះ បែរជា​ប្រកែក​ថា អ្នក​ទាំងពីរ​ជា​មិត្ត​ធម្មតា​!

    ​ប្រភព​ជាច្រើន​រាយការណ៍​ថា Drake បាន​នាំ Taylor Swift ទៅ​ជួប​ម្តាយ​របស់ខ្លួន និង​ចូលរួម​ពិធី​ខួបកំណើត ៣០ ឆ្នាំ​របស់ខ្លួន​។ តារាចម្រៀង Rap សញ្ជាតិ​កាណាដា​រូបនេះ បាន​ប្រារព្វ​ពិធីជប់លៀង​ដ៏​ធំ​មួយ​កាលពី​យប់​ថ្ងៃអាទិត្យ​កាលពី​សប្តាហ៍​មុន​នៅ​ទីតាំង​មួយ​ក្នុង​ទីក្រុង West Hollywood​។​

​    ​Swift ហាក់ដូចជា​មិន​ចូលចិត្ត​ពិធីជប់លៀង​របស់ Drake ប៉ុន្មាន​ទេ ប៉ុន្តែ​នាង​បានសម្រេច​ចិត្ត​ចូលរួម​នៅ​លើក​នេះ​។ មានការ​លើកឡើងថា នាង​ប្រហែលជា​ទៅ​ជួប​ជាមួយ​ម្តាយ​របស់ Drake​។​

​    ​មនុស្ស​ជាច្រើន​មើលឃើញ​ការជួប​នេះ ជា​សញ្ញា​នៃ​ការ​ណាត់ជួប​គ្នា​រវាង​អ្នក​ទាំងពីរ​ជា​លើកដំបូង​។​

​    ​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ថា Drake និង Swift ពិត​ជាមាន​ភាពកក់ក្តៅ​ណាស់​នៅ​ល្ងាច​នោះ ប៉ុន្តែ​ពួកគេ​បាន​ទទូចថា ពួកគេ​គ្រាន់តែ​ជា​មិត្តភក្តិ​ប៉ុណ្ណោះ​៕

​ប្រភព​៖ TMZ

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់