adverise with khmeread 1

រូបភាព ៦ សន្លឹក​ដែល​កម្រ​នឹង​បានឃើញ​ពី​គ្រូបង្វឹក​ក្រុម​កាំភ្លើង​ធំ Arsenal

លោក Arsene Wenger មិន​ងាយ​នឹងមាន​ចំណងមិត្តភាព​ជាមួយ​គ្រូបង្វឹក​ណាមួយ​ឡើយ​។ ប៉ុន្តែ​គាត់​ប្រហែលជា​អាច​រកបាន​មិត្ត​ថ្មី​របស់គាត់​ហើយ ដែលជា​គ្រូបង្វឹក​ចំណូល​នៃ​ក្របខ័ណ្ឌ Primier League គឺ​លោក Jurgen Klopp ។​

​គ្រូបង្វឹក​ទាំងពីរ​រូប​មើលទៅ​ហាក់បី​ជា​ចូលចិត្ត​គ្នា​ខ្លាំងណាស់​ពេលដែល​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​ដែលជា​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម Borussia Dortmund ផ្លាស់​មកកាន់​ទឹកដី​នៃ​ប្រទេស​អង់គ្លេស​កាលពី​រដូវក្តៅ​កន្លងមក​នោះបាន​បង្កើន​សម្ព័ន្ធភាព​របស់​ពួកគេ​កាន់តែ​ល្អ​មួយកម្រិត​ថែមទៀត​។​

​ពួកគេ​បានបង្ហាញ​ពី​ភាពជិតស្និទ្ធ​រវាង​គ្នា​និង​គ្នា​គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​ប្រកួត​នា​យប់​ម្សិលមិញ​នេះ​។ ហើយ​អ្នក​ទាំងពីរ​បានបង្ហាញ​ការគោរព​គ្នា​ទៅវិញទៅមក​រហូតដល់​ការប្រកួត​ត្រូវបាន​បញ្ចប់​។​

​ក្នុងអំឡុង​ការប្រកួត​ដែលមាន​ទស្សនីយភាព​ដ៏​គួរ​ឲ្យ​ជក់ចិត្ត​និង​មានការ​សម្រុក​គ្នា​ដ៏​ល្អមើល​រហូតដល់​ចប់​លទ្ធផល ៣-៣ នៅ​យប់មិញ​នេះ អ្នកចាត់ការ​ទាំងពីរ​នៅតែមាន​ពេលវេលា​ល្អ​ជាមួយគ្នា​នៅ​ទីលាន​ប្រកួត ហើយ​រូបភាព​ទាំងនេះ​បង្ហាញ​ពី​ចំណងមិត្តភាព​ដែល​កំពុង​នឹង​ងើបឡើង​ដ៏​អស្ចារ្យ​ក្នុង​ពិភព​បាល់ទាត់​នាពេល​បច្ចុប្បន្ន​៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់