adverise with khmeread Unnamed %281%29

ប៉ូលិសឃាត់ស្ត្រីម្នាក់ដែលបង្ខាំង​កូនប្រុស​ក្នុង​ផ្ទះ​រហូតដល់​ស្គមស្គាំង ទើបដឹងថាស្រ្ដីជាម្ដាយមាន​ជំងឺសរសៃប្រសាទ

    កណ្តាល ៖ មាន​ករណី​ម្តាយ​មាន​ជំងឺសរសៃប្រសាទ​បង្ខាំង​កូន​ទុក​ក្នុងផ្ទះ​រហូតដល់​ស្គមស្គាំង បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​កន្លះ​ថ្ងៃទី​២៩​ តុលា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និ​យាយ​ថា ម្តាយ​ឈ្មោះ ហ៊ុល សុខា អាយុ៤០​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ឃុំ​កើតហេតុ មាន​ជំងឺសរសៃប្រសាទ។​ ​ចំណែក​កូន​ឈ្មោះ ឃីម ឆា​លី​ត ភេទ​ប្រុស អាយុ​៩​ឆ្នាំ ជនជាតិខ្មែរ ក្នុងបន្ទុក​ម្ដាយ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​មាន​សភាព​ស្គម។​

    ប៉ូលិស​បន្តថា ឈ្មោះ ហ៊ុល សុខា មាន​ជំងឺសរសៃប្រសាទ​ប្រចាំកាយ​រយៈពេល​៦​ឆ្នាំ​មកហើយ។ ក្នុង​រយៈពេល​៦​ខែ​កន្លងមកនេះ ឈ្មោះ ហ៊ុល សុខា បាន​ដេញ​កាប់​ប្តី​របស់ខ្លួន​ឈ្មោះ ឃឿន ឃីម ហើយ​ឈ្មោះ ឃឿន ឃីម បាន​ចេញពីផ្ទះ​ទៅ​រស់នៅ​ជាមួយ ឪពុកម្តាយ​របស់ខ្លួន​នៅ​ស្រុ​កំណើត​វិញដោយ​នាំ​កូនប្រុស​ម្នាក់ ទៅ​នៅ​ជាមួយ​ផងដែរ​។​

    ចំណែក​កូនប្រុស​ម្នាក់ទៀត​ឈ្មោះ ឃីម ឆា​លី​ត ត្រូវ​ម្តាយ​ដែលមាន​ជំងឺ​សរសៃ ប្រសាទ​នោះ បាន​បង្ខាំង​កូន ទុក​ក្នុងផ្ទះ​មិន​ឱ្យ​ទៅណា​ឡើយហើយ​ឱ្យ​ចំណីអាហារ បន្តិច​​បន្តួច​ហូប​តែប៉ុណ្ណោះ។​

    បន្ទាប់មក​នៅ​ថ្ងៃទី​២៩​ តុលា ​២០១៦ ​ម៉ោង​៨ និង៣០​នាទី កម្លាំង​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​វិហារ​សួគ៍ មេភូមិ ក្រុមគ្រួសារ​បាន​ចូល​រំដោះ​ក្មេង​​ប្រុស​ម្នាក់​នោះ​រួចផុត​មក ហើយ​បាន​នាំ​ទាំង​ម្តាយ មកជា​មួយ​ផងដែរ មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុកខ្សាច់កណ្តាល។​

    ចំពោះ ដំណោះស្រាយ​ក្រោយមក​បាន​ហៅ​បងប្អូន​ឱ្យមក​ជួយ​មើល​ការខុស​ត្រូវ ម្ដាយ​របស់​ក្មេង និង ក្មេង ដែល​ត្រូវជា​កូន ដើម្បី​បញ្ជៀ​សបាននូវ​ការ​បង្ខាំង​ទុក ​នឹង​នាំឱ្យជំងឺ​ផ្សេងៗ លើ​រូបរាងកាយ របស់​ម្ដាយ និង ក្មេងបន្ថែមទៀត។ បច្ចុប្បន្ន​ម្ដាយ និង ក្មេងរូបនោះកំពុង ទទួលបាននូវ​ការថែទាំ​ពីសំណាក់​បងប្អូន​សាច់ញាតិ និង​ពី​អាជ្ញាធរ​មូលដ្ឋាន ៕

adverise with khmeread

មតិយោបល់