adverise with khmeread  92149187 coutinho rex

Liverpool ឆ្នាំនេះ​លើក​ពាន​? ហង្ស​ក្រហម​បន្ត​ស៊ុត​ច្រើន​ដណ្តើម ៣ ពិន្ទុ​ឥត​ប្រណី​

    ​ហង្ស​ក្រហម Liverpool បា​នរក​ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង​លី​ក​កំពូល​អង់គ្លេស Premier League មេឃ​ខៀវ Manchester City ជាមួយនឹង​ជ័យជម្នះ ៤-២ ដ៏​គួរឱ្យ​រំភើប​មួយ​នៅលើ​ទឹកដី​របស់ Crystal Palace​។​

​    ​គ្រាប់​បាល់​ពី Emre Can, Dejan Lovren, Joel Matip និង Roberto Firmino បាន​ធានា​ឱ្យ​ហង្ស​ក្រហម​ទទួលបាន​ជ័យជម្នះ​ផ្ទួន​ចំនួន​ប្រាំមួយ​លើក​ក្នុង​ការប្រកួត​ក្នុង​លី​ក និង​មេឃ​ខៀវ​តែ​ចំនួន​គ្រាប់​បាល់​ប៉ុណ្ណោះ ខណៈ​ចំណាត់ថ្នាក់​ទី​ពីរ​ត្រូវបាន​កាន់កាប់​ដោយ​កាំភ្លើង​ធំ Arsenal ហើយ Liverpool ស្ថិតនៅលើ​លេខ​រៀង​ទី​បី​។​

​    ​ទោះបីជា​ពួកគេ​ពិតជា​អស្ចារ្យ​នៅឯ​តំបន់​ប្រយុទ្ធ ប៉ុន្តែ​តំបន់​ការពារ​របស់ Liverpool នៅតែមាន​ចន្លោះប្រហោង ខណៈដែល Lovren បាន​បង្កឱ្យមាន​កំហុស​ចំនួន​ពីរលើក​ដែល​បានអនុញ្ញាត​ឱ្យ James McArthur សង​មកវិញ​ពីរ​គ្រាប់​មុន​បញ្ចប់​ការប្រកួត​តង់​ទីមួយ​។​

​    ​ខាងក្រោម​នេះ​ជា​លទ្ធផល​បញ្ចប់​ការប្រកួត​ផ្សេងទៀត​ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​យប់មិញ​នេះ​!៕

 

adverise with khmeread

មតិយោបល់