adverise with khmeread Jose mourinho cropped 104qe35kurgki1kmrexi0idt0j

ជំនួយការ Mourinho និយាយ​ឌឺដង​ដាក់​អាជ្ញាកណ្តាល​ថា "​ធ្វើការ​បាន​យ៉ាង​ល្អ​មែនទែន​"

    ​ជំនួយការ​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Manchester United លោក Rui Faria និយាយថា អាជ្ញាកណ្តាល​លោក Mark Clattenburg ពិតជា "​ធ្វើការ​បាន​យ៉ាង​ល្អ​មែនទែន​" បន្ទាប់​បណ្តេញ​លោក Jose Mourinho ទៅ​តំបន់​ទស្សនិកជន​នៅឯ​តង់​ទីមួយ​ក្នុងអំឡុង​លទ្ធផល ០-០ ជាមួយនឹង Burnley កាលពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​។​

​    ​Mourinho ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញពី​តួនាទី​គ្រូបង្វឹក និង​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយនឹង​បុគ្គលិក​របស់ខ្លួន​ជាមួយ​ក្រដាស​កត់ត្រា បន្ទាប់ពី​បានធ្វើការ​ត្អូញត្អែរ​ជាច្រើន​ទៅ​មន្ត្រី​កាត់សេចក្តី​ក្នុងជំនួប​លី​ក​កំពូល​អង់គ្លេស Premier League នៅលើ​ទឹកដី Old Trafford ដែល​ម្ចាស់ផ្ទះ​សង្ឃឹម​យ៉ាងខ្ពស់​ជាមួយនឹង​គ្រាប់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​ដែល​ត្រូវបាន​បដិសេធ មុន​បញ្ចប់​ការប្រកួត ពេលដែល​កីឡាករ Jon Flanagan បាន​បង្កកំហុស​ទៅលើ Matteo Darmian ។​

​    ​បិសាច​ក្រហម ត្រូវបាន​កាត់បន្ថយ​ស​មា​ជិ​កមក​សល់​ត្រឹម ១០​នាក់ ពេលដែល Ander Herrera ទទួលបាន​កាត​លឿង​សន្លឹក​ទី​ពីរ​ក្នុង​នាទី​៦៨ ប៉ុន្តែ​នៅតែ​គ្រប់គ្រង​បាល់​ច្រើន និង​បង្កើត​ឱកាស​ជាច្រើន ប៉ុន្តែ​មិនអាច​រំលង​ផុតដៃ​អ្នកចាំទី​ក្រុម Burnley កីឡាករ Tom Heaton​។​

​     ហើយ​លោក Faria ដែល​គេ​បញ្ជូន​ឱ្យ​និយាយ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជំនួស​ឱ្យ​លោក Mourinho គ្មាន​បំណង​និយាយ​បំពាន​ដាក់​មិត្ត​រួម​សញ្ជាតិ​ទេ តែមាន​បំណង​ឌឺដង​អាជ្ញាកណ្តាល​ជាមួយ​ការឆ្លើយតប​របស់គាត់​។​

​    ​គាត់​បាន​ប្រាប់ BBC ថា "​ខ្ញុំ​មិនដឹងថា​មាន​អ្វី​កើតឡើង​ឡើយ​។ វា​មិន​សំខាន់​ឡើយ​ពីអ្វី​ដែល Jose បាន​និយាយ អ្វីដែល​សំខាន់​នោះ​គឺជា​អ្វីដែល​អាជ្ញាកណ្តាល​សរសេរ​ក្នុង​របាយការណ៍​របស់​គាត់​។ ខ្ញុំ​គិតថា​អាជ្ញាកណ្តាល​ធ្វើការ​ពិតជា​បានល្អ​មែនទែន​។ ខ្ញុំ​នឹងមិន​និយាយ​អ្វី​ច្រើនជាង​នេះ​ទៀតឡើយ​"៕

adverise with khmeread
ប្រភព៖ goal

មតិយោបល់