adverise with khmeread  92147268 cristianoronaldogetty2

Cristiano Ronaldo ស៊ុត​ចូល​បី​គ្រាប់​យប់មិញ តែ​ខក​បាល់​ប៉េ​ណា​ល់​ទី​១​គ្រាប់ ឥឡូវ​ជួយ​ឱ្យ Real ឈរ​លេខ ១

    ​Cristiano Ronaldo អាច​ស្វែង​រកបាន​គ្រាប់​បាល់​បី​គ្រាប់ និង​ខក​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី មួយ​គ្រាប់ ខណៈដែល​អធិរាជ​ស Real Madrid បាន​ផ្តួល Alaves ដើម្បី​បង្កើត​លទ្ធភាព​នាំមុខ​របស់​ពួកគេ​បន្តទៀត​នៅឯ​កំពូល​តារាង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ។​

​    ​Deyverson បានផ្តល់​ឱកាស​ឱ្យ​ម្ចាស់ផ្ទះ Alaves នាំមុខ​នៅ​ដើមតង់​ទីមួយ ប៉ុន្តែ​គ្រាប់​បាល់​តាម​ស្មើ​មកវិញ​ក្នុង​រយៈពេល​ខ្លី​ដោយ​ការពិន័យ​ប៉េ​ណា​ល់​ទី​បាន​កើតឡើង ដែល​ធ្វើបាន​សម្រេច​ដោយ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ Ronaldo​។​
​    ​
​    ​Ronaldo បាន​បន្ថែម​គ្រាប់​បាល់​ទី​ពីរ​របស់ខ្លួន​មុន​បញ្ចប់​ការប្រកួត​តង់​ទីមួយ ប៉ុន្តែ​គាត់​បានធ្វើឱ្យ​ខកខាន​គ្រាប់​បាល់​ទី​បី​របស់ខ្លួន​ដែលជា​បាល់​ប៉េ​ណា​ល់​ទី ដែល​ត្រូវបាន​សង្គ្រោះ​ដោយ​អ្នកចាំទី Fernando Pacheco នៅឯ​អំឡុង​១០​នាទីចុងក្រោយ​នៃ​ការប្រកួត​៩០​នាទី​។​

​    ​Alvaro Morata បានសម្រេច​គ្រាប់​បាល់​ទី​បី​សម្រាប់​អធិរាជ​ស​ក្នុងនាម​ជា​កីឡាករ​បម្រុង មុនពេល​ដែល Ronaldo សម្រេចបាន​នូវ​គ្រាប់​បាល់​ទី​បី​របស់ខ្លួន​។​

​    ​បច្ចុប្បន្ន​ក្រុម​របស់លោក Zinedine Zidane មាន​ចំនួន​ពីរ​ពិន្ទុ​ក្នុង​ដៃ​ស្ថិតនៅ​ពីលើ Barcelona ដែល​បាន​ផ្តួល Granada ក្នុង​លទ្ធផល ១-០ កាលពី​យប់មិញ​នេះ​។​

​     ខាងក្រោម​នេះ​ជា​លទ្ធផល​បញ្ចប់​ការប្រកួត​គូ​ដទៃទៀត​ក្នុង​ក្របខ័ណ្ឌ La Liga !៕

 

adverise with khmeread

មតិយោបល់