adverise with khmeread  92147372 036119146

Jose Mourinho ដឹកនាំ Manchester United ឱ្យ​ខកចិត្ត​ខ្លាំង​យប់មិញ​ហើយ ថែមទាំង​ត្រូវ​អាជ្ញាកណ្តាល​បញ្ជូន​ឱ្យ​អង្គុយ​កៅអី​ទស្សនិកជន​ទៀត​

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho ត្រូវបាន​បណ្តេញ​ចេញទៅ​កាន់​តំបន់​ទស្សនិកជន​នៅឯ​តង់​ទីមួយ ក្នុងអំឡុង​លទ្ធផល​ស្មើ ០-០ ជាមួយនឹង Burnley ក្នុងជំនួប​លី​ក​កំពូល​អង់គ្លេស Premier League កាលពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​។​

​    ​Mourinho ត្រូវបាន​ប្រទះឃើញ​នៅ​តង់​ទី​ពីរ និង​ត្រូវបាន​បង្ខំ​ឱ្យ​អង្គុយ​នៅ​តំបន់​អ្នកទស្សនា​នៅលើ​ទឹកដី Old Trafford ខណៈដែល​ក្រុម​របស់គាត់​ឃ្លាត ៨ ពិន្ទុ​ពី​កំពូល​តារាង​លី​ក​កំពូល​មួយ​នេះ​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៥៣​ឆ្នាំ​រូបនេះ បន្ទាប់មក​រើ​ទៅ​អង្គុយ​នៅ​កន្លែង​សម្រាប់​ក្រុម​នាយក​ក្លឹប​។​

​    ​អាជ្ញាកណ្តាល Mark Clattenburg បាន​បដិសេធ​គ្រាប់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទីមួយ​របស់ Manchester United ដែល​ត្រូវបាន​តវ៉ា​នៅ​ជិត​បញ្ចប់​ការប្រកួត​តង់​ទីមួយ​។​

​    ​អ្នកវិភាគ​បាល់​ប្រចាំថ្ងៃ​លោក Danny Murphy បាន​និយាយថា "​ខ្ញុំ​គិតថា ព្រឹត្តិការណ៍​ប៉ុន្មាន​សប្តាហ៍​នេះ​មិនល្អ​សម្រាប់​គាត់​ទេ​។ ខ្ញុំ​គិតថា វា​គឺជា​បាល់​ពិន័យ​ប៉េ​ណា​ល់​ទីមួយ​"​។​

​    ​Mourinho មិនបាន​បញ្ជាក់​អ្វីមួយ​នោះឡើយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ បន្ទាប់ពី​ការប្រកួត​ដែល​បិសាច​ក្រហម​គ្របដណ្តប់​ទាំងស្រុង ជាមួយនឹង​ការ​ស៊ុត​សំដៅ​ទី​ចំនួន ៣៧​ជើង​៕

adverise with khmeread

មតិយោបល់