adverise with khmeread Image1

ប៉ូលិស​ខេត្ត​ព្រះសីហនុ​បើក​យុទ្ធនាការ​បង្ក្រាប​ល្បែង​គ្រប់​ប្រភេទ​

    ព្រះសីហនុ ៖ រយៈពេល​៤​ថ្ងៃ​ប៉ូលិស​ក្រុងព្រះសីហនុ​បាន​បង្ក្រាប​វង់ល្បែង​បៀរ អាប៉ោង កន្ទុយលេខ ឡូតូ ... ដោយបាន​ឃាត់​អ្នកលេង ៦១ ​នាក់​ (​ស្រី​ ៣៩ ​នាក់​)​ ចាត់ការ​តាម​នីតិវិធី ជាពិសេស​បន្ត​ចុះ​អប់រំ​តាម​ផ្ទះ​ដែល​បាន​បើក​លេងល្បែង​កន្លងមក​ត្រូវ​បញ្ឈប់​ជាបន្ទាន់។​

    ប៉ូលិស​និយាយថា លទ្ធផល​បង្ក្រាប​ល្បែង​ស៊ី​សង​ខុសច្បាប់ នៅតាម​មូលដ្ឋាន ខេត្ត​ព្រះសីហនុ​ចាប់ពី​ថ្ងៃទី២៦ ​ដល់​ថ្ងៃទី​២៩​ តុលា​ម្សិលមិញ​នេះ សរុប​ដូចខាងក្រោម​ ល្បែង​បៀរ ចំនួន ១៧ កន្លែង​, កត់​ន្ទុ​យ​លេខ​ ២ កន្លែង​, អាប៉ោង​ ១ វង់​, ​ខ្លា​ឃ្លោក ៣ វង់​, ឡូតូ ​១ វង់​ និងស្ទូច​គម្រប​ប្រេងកូឡា ១ វង់។​ ក្នុង​នោះបាន​អប់រំ​ម្ចាស់ផ្ទះ​-​តូប និង​អ្នកលេង​ចំនួន​ ៦១ ​នាក់ ក្នុងនោះ​ស្រី ៣៩ នាក់។

    ប៉ូលិស​បន្តថា ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន​បៀរ​ចំនួន​ ៦៣ ហ៊ូ​,​ ដកហូត​បាន​កំរាល​(​ក្រាល​លេងបៀ​) ចំនួន ២៦,​ ដកហូត​លុយ ៩៦.០០០​រៀល ​និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត។ ​ប្រការ​គួរកត់សម្គាល់​នៅពេល​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប ក្រុមអ្នកលេង​ល្បែង​ច្រើ​ន​តែ​ដឹងខ្លួន​មុន ហើ​យ​នាំគ្នា​គេចខ្លួន។​

    វិធានការ​ចំពោះមុខ​សមត្ថកិច្ច​បន្ត​ចុះ​អប់រំ​ណែនាំ និង​បង្ក្រាប​ល្បែង​ស៊ីសង​ខុសច្បាប់ នៅតាម​មូលដ្ឋាន និងកំពុង​បន្ត​ការស្រាវជ្រាវ​បង្ក្រាប​ល្បែង​ស៊ីសង​ខុសច្បាប់ ជា​បន្តបន្ទាប់​ទៀត៕

adverise with khmeread

មតិយោបល់