adverise with khmeread Screen shot 2016 10 29 at 16.50.35

ប្រិយមិត្ត​បិសាច​ក្រហម Manchester United បន្ត​រិះគន់ Ibrahimovic ក្រោយ​លេង​អន់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​

    ​ទោះបីជា​បានបង្ហាញ​នូវ​ការ​គ្របដណ្តប់​ទាំងស្រុង​ទៅលើ​ការប្រកួត បិសាច​ក្រហម Manchester United បានបញ្ចប់​ការប្រកួត​នៅលើ​ទឹកដី​របស់ខ្លួន​ត្រឹម​លទ្ធផល​ស្មើដោយ​គ្មាន​គ្រាប់​បាល់​ជាមួយ Burnley កាលពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​។​

​    ​ពួកគេ​បាន​ស៊ុត​សំដៅទៅ​ទី​ចំនួន ៣៧​ជើង​ក្នុង​ការប្រកួត ដោយ​គ្មាន​គ្រាប់​បាល់​ណាមួយ​អាច​ធ្លាយ​ផុតពី​ដៃ​របស់​វីរបុរស​ប្រចាំ​ការប្រកួត​អ្នកចាំទី​ក្រុម Burnley កីឡាករ Tom Heaton និង​ខ្សែការពារ​ដ៏​ស្អេកស្កះ​របស់​ក្រុម​ភ្ញៀវ​នោះឡើយ​។​

​     ទោះជា​យ៉ាងណាក្តី ក្រោយ​បញ្ចប់​ការប្រកួត Zlatan Ibrahimovic ត្រូវបាន​ចោទ​ជា​សំណួរ​ដោយ​ប្រិយមិត្ត​របស់​បិសាច​ក្រហម​មួយចំនួន បន្ទាប់ពី​គាត់​ខកខាន​រក​គ្រាប់​បាល់​ម្តងទៀត​។​

​    ​សាជាថ្មី​ម្តងទៀត Zlatan ត្រូវបាន​គេ​រិះគន់​យ៉ាងខ្លាំង​ជាមួយនឹង​ទម្រង់​លេង​ដ៏​អន់​របស់គាត់​កាលពី​យប់មិញ​នេះ​។​

​    ​ខ្សែប្រយុទ្ធ​រូបនេះ បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​អន់ និង​បាន​ដំណើរការ​ប្រកួត​របស់​ខ្លួន​ចំនួន ៥០០​នាទី​ដោយ​គ្មាន​គ្រាប់​បាល់​ក្នុង​លី​ក​សូម្បី​តែមួយ​គ្រាប់ ខណៈដែល​នេះ​គឺជា​ស្ថានភាព​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​គាត់​។​

​    ​ជាមួយនឹង​រឿងរ៉ាវ​ដែល​ត្រូវបាន​លើក​មក​និយាយ​ទាំងនោះ វា​គឺ​មិនមាន​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះឡើយ​សម្រាប់​ប្រិយមិត្ត​មួយចំនួន ដែល​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ទម្រង់​លេង​របស់ Zlatan កាលពីពេល​ថ្មីៗ​នេះ​។​

​    ​មាន​ប្រិយមិត្ត​ជាច្រើន​មាន​អារម្មណ៍​ថា Zlatan គួរតែ​ប្រព្រឹត្ត​ដាក់ឱ្យ​ដូច​របៀប​ប្រព្រឹត្ត​ទៅលើ Wayne Rooney ដែរ ហើយ​គាត់​គួរតែ​ត្រូវបាន​ទម្លាក់​តួនាទី​ទៅកាន់​កៅ​បម្រុង​។​

​    ​ពួកគេ​មាន​អារម្មណ៍​ថា Rashford បច្ចុប្បន្ន​ត្រូវ​ខ្ជះខ្ជាយ​សមត្ថភាព​ចោល​ឥតប្រយោជន៍ ហើយ​រឿង​ទាំងនោះ​មានន័យថា គាត់​គួរតែ​អាចដឹកនាំ​ជា​ខ្សែប្រយុទ្ធ​ចំ​តួ​ជំនួស​តំណែង​របស់ Zlatan ដែល​ត្រូវបាន Jose Mourinho ដាក់ឱ្យ​លេង​ជា​ខ្សែប្រយុទ្ធ​ស្លាប​នោះ​៕

adverise with khmeread

មតិយោបល់