adverise with khmeread Main jennifer lawrence at the britannia awards

Jennifer បង្ហាញមុខក្នុងឈុតរ៉ូបបែបសុភាពរាបសា បន្ទាប់ពី Hacker ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីបទទម្លាយរូបស្រាតរបស់នាង

          តារាស្រី Jennifer Lawrence បាន​បង្ហាញ​មុខ​ដ៏គួ​រ​ឲ្យ​ភ្ញាក់ផ្អើល​ជា​មួយ​នឹង​ឈុតរ៉ូប​ពណ៌ផ្កា​ឈូក​បែប​បុរាណ​និង​សុភាពរាបសា​ បន្ទាប់ពីហ៊ែកឃើ ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារនៅ​សប្តាហ៍​នេះ​​។

          តារាស្រី​ដ៏ស្រស់ស្អាតរូបនេះ ដែល​ខូច​ចិត្ត​នៅ​ពេល​រូបភាពអាក្រាត​របស់​នាង​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូទៅ​តាម​ប្រព័ន្ធអ៊ីនធើ​ណិត​កាល​ពី​ឆ្នាំមុននោះ បាន​បង្ហា​ញ​​មុខ​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី Britania Awards ក្នុងទីក្រុងឡូសអែន​ជើ​ឡេស​កាល​ពី​យប់ថ្ងៃសុក្រ ​នៅសណ្ឋាគារ Beverly Hilton Hotel ។

          Jennifer វ័យ​២៦​ឆ្នាំ​មាន​អារម្មណ៍​ស្រស់ថ្លា​ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ថា បុរសកូនពីរឈ្មោះ Ryan Collins ត្រូវ​តុលាការ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​រយៈ​ពេ​ល​១៨​ខែ​ដោយសារតែ​ហ៊ែក​ចូលគណនី​របស់​តារាហូលីវូដជា​ច្រើន​ដែល​ឈា​ន​​ដល់ការ​ទម្លាយ​រូបភាព​អាក្រាត​របស់​ពួកគេតាម​ប្រព័ន្ធ​អ៊ីនធើណិត​។​តារា​ល្បី​ដែល​ត្រូវហ៊ែកចូល​គណនី​មា​នដូចជា Jennifer   Kate Upton និងតារា​ផ្សេងៗ​ទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់