adverise with khmeread Rainbow2

អ្នកគាំទ្រមានអារម្មណ៍សោកស្ដាយ ដោយសារក្រុមចម្រៀងស្រី Rainbow នឹងត្រូវរំសាយនៅខែក្រោយ

          នៅ​ព្រឹកថ្ងៃ​ទី​២៨​ខែ​តុលា​ ទីភ្នាក់ងារ​ DSP Media ​ដែល​បាន​បង្កើត​ក្រុម​ចម្រៀង​ប៉ប់​ Rainbow បានបញ្ជាក់ជា​ផ្លូវ​ការ​អំពី​ការ​រំសាយ​​ចោល​ក្រុម​ចម្រៀង​នេះ​​តាម​រយៈ​សេចក្តី​ថ្លែង​ការ​ផ្លូវ​ការ​មួយ បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ថា សមា​ជិក​នៃក្រុម​ចម្រៀង​នេះ​មិន​ព្រម​បន្ត​កិច្ច​សន្យា​តទៅទៀត។

          សេចក្តីថ្លែងការណ៍​នេះ​អះអាងថា​” បើទោះបី​ជា​យើង​បាន​ពិភាក្សា​ជាមួយ​សមាជិក​ក្រុម​ Rainbow មាន Kim Jaekyung  Go Woori  Kim Jisook  Noel  Oh Seungah  Jung  Yoonhye និង​ Jo Hyunyoung អំពី​អនាគត​របស់ពួកគេ​ក៏ដោយ ក៏​ពួកគេ​បាន​សម្រេចចិត្ត​ដើរតា​ម​វិថីរៀងៗខ្លួន”។ តាម​ព័ត៌មានថា កិច្ច​សន្យា​រប​ស់​​សមាជិក​ក្រុម​ចម្រៀងនេះ នឹងផុតនៅ​ថ្ងៃទី​១២​ខែ​វិច្ឆិកា។

          សេចក្តីថ្លែងការណ៍​ដដែល​បាន​លើក​ឡើងថា “​យើងសង្ឃឹមថា ដូចជា​ឥន្ទធ​នូ​ដែល​ជះពន្លឺ​ភ្លឺចិញ្ចាញ​នៅ​កន្លែង​ចឹង សមាជិក​ទាំង​អស់​នឹង​ត្រូវ​គេចងចាំ​ដោយ​សារតែពន្លឺចិញ្ចាច​ កេរ្តិ៍​ឈ្មោះវិជ្ជមាន​របស់ពួកគេ ហើយ​ថា គ្រប់គ្នា​នឹង​បន្ត​ផ្តល់​ការគាំទ្រ​អស់ពីចិត្ត​ពីថ្លើម​ និង​លើក​ទឹកចិត្ត​ដល់​សកម្មភាព​នាពេល​អនាគត​របស់​ពួកគេ”។ សេចក្តីថ្លែង​ការណ៍​នេះ​ក៏បាន​អរគុណដល់អ្នក​គាំទ្រ​ដែល​បាន​ផ្តល់​ការ​គាំទ្រ​អស់រយៈ​ពេល​៧ឆ្នាំ​កន្លងទៅនេះ។

          ក្រុម Rainbow បាន​បង្ហាញមុខលើក​ដំបូង​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០០៩ ក្រោម​ការ​​គ្រប់គ្រងរបស់ក្រុមហ៊ុន DSP Media ដូចជា​ក្រុមចម្រៀង​ KARA ដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់