adverise with khmeread Lynn hung

តារាស្រី Lynn Hung រៀបការជាមួយអ្នកជំនួញហុងកុង

          តារាស្រី​ Lynn Hung ដែល​ធ្លាប់ទាក់ទងជាមួយ​តារាភាព​យន្ត​និង​តារា​ចម្រៀ​ង​ប៉ប់ Aaron Kwok អស់រយៈ​ពេល​៧​ឆ្នាំ​នោះ បាន​ប្រកាស​ថា នាង​បាន​រៀប​កា​រ​ជាមួយ​នឹង​អ្នកជំនួញ​នៅហុងកុង​ឈ្មោះ Ken Kwok វ័យ​៣៨​ឆ្នាំ​កាល​ពី​ថ្ងៃព្រហស្បតិ៍។       

Lynn Hung បាន​សរសេរ​យ៉ាងសាមញ្ញ​នៅលើ​បណ្តាញសង្គម​ Weibo ថា “​យើង​រៀប​ការ​ហើយ” ហើយ​បាន​ភ្ជាប់រូបថត​ដែលបាន​ថតនៅថ្ងៃរៀបការ​នោះ​​មក​ការិយាល័យ​មេធាវី​ផងដែរ។

          អ្នកចាត់ការ​របស់ Hung គឺជា​សាក្ស៊ី​នៅ​ពេល​ពួកគេ​ចុះលិខិត​អាពាហ៍ពិ​ពា​ហ៍។ ការប្រកាស​របស់​ Lynn Hung ធ្វើ​ឡើង​មួយ​ថ្ងៃ​ បន្ទាប់ពី Aaron Kwok ឈា​ន​​ចូល​វ័យ​៥១​ឆ្នាំ​។ គេនិយាយថា​ លោក Ken Kwok ជា​ប្អូន​ប្រុស​របស់​តារាស្រី Kenix Kwok បានរៀបការ​បានមួយ​ឆ្នាំ​មុន​ពេល​ចែក​ផ្លូវ​ពី​ភរិយា​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៣។

          Ken Kwok និង Hung វ័យ​៣៦​ឆ្នាំ​ បាន​ចាប់ផ្តើម​ទាក់ទងគ្នា​កាល​ពី​ឆ្នាំ​២០​១៤​ បន្ទាប់ពី​នាង និង​ Aaron Kwok ចែក​ផ្លូវ​គ្នា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់