តារាស្រី Natalie Tong បានចូលរួមកម្មវិធីមួយ ហើយបាននិយាយថា នាងចាប់ផ្តើមទទួលទានស៊ុតនិងតមសាច់។ នាងបានបដិសេធព័ត៌មានដែលថា នាងត្រៀមខ្លួនរៀបការនិងយកកូននឹងគេ ប៉ុន្តែការធ្វើបែបនេះគឺគ្រាន់តែដើម្បីហេតុផលសុខភាពតែប៉ុណ្ណោះ។ នាងបាននិយាយថា “ខ្ញុំតែងតែដេកមិនគ្រប់គ្រាន់។ ទទួលទានសាច់តិចតួចនិងខំទម្លាប់ខ្លួន”។
នៅពេលសួរនាំថា តើនាងមានការខកចិត្តចំពោះមិត្តប្រុស Tony Hungដែរឬយ៉ាងណា Natalie បានឆ្លើយតបថា នាងកម្រខឹងណាស់ ហើយថា Tony នឹងមិនរំខាននាងទេ នៅពេលណានាងមានអារម្មណ៍មិនសប្បាយចិត្ត។ Natalie បាននិយាយថា “គាត់ដឹង ហើយតែងតែគេចចេញនៅពេលដឹងថា មានរឿងមិនស្រួល”។
និយាយដល់ការថតឈុតស្រើបស្រាលរបស់នាងជាមួយនឹងតារាភាពយន្ត Vincent Wong ក្នុងរឿង “My Unfair Lady” តារាស្រី Natalie និយាយថា ឈុតស្រើបស្រាលនេះ នឹងមិនចាញ់ឈុតស្រើបស្រាលរវាង Tony និងតារាស្រី Kelly Fu ទេ។ នាងបាននិយាយថា នាងនឹងថតប៉ុន្មានថ្ងៃក្រោយនេះ។ នៅពេលសួរនាំអំពីទីកន្លែង Natalie បាននិយាយថា “ខ្ញុំនឹងថតនៅលើគ្រែ ផ្ទះបាយ ហើយឈុតនេះផ្អែកតាមឆាកជីវិតប្រចាំថ្ងៃទាំងស្រុង”៕
