adverise with khmeread Image1

WOW!!! បង្ក្រាប​ពួក​គ្រឿងញៀន​មួយក្រុម​មាន​ឧបករណ៍​ប្រហែល​ពួក ​Mafia

    កណ្តាល ៖ "មើលចុះ​បើ​តែ​ម៉ាកៗ​នេះ​..! តើ​ដល់​ពេលណា​ទើប​អស់​ទៅ​ហ្ន៎​..?​​ កិច្ច​ប្រ​ត្តិ​ប​ត្តិ​ការបង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​មួយ​ករណី​ដែល​លោក​អធិការ​បានរៀបចំ​សំណាញ់​បង់​ក្រុម​នេះ​បាន​ប្រើ​រយៈពេល​ជិត​មួយ​សប្តាហ៍ ទើប​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អង្គ​ស្នូល​បង្ក្រាបបាន​ជោគជ័យ​និង​រឹបអូស​បាន​វត្ថុតាង​ជាច្រើន​ទៀតផង​..."​។​

    លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​​ បានលើកឡើង​បែបនេះ​បន្ទាប់ពី​កម្លាំង​របស់លោក​បង្ក្រាប​បាន​កាលពី​ថៃ្ង​ទី២៩​ តុលា ​២០១៦​ វេលា​ម៉ោង​៦​ និង​៤០​នាទី​យប់ នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ ចាន់ ចិត្ត នៅ​ភូមិ​ទួល​សេរី​ ឃុំ​ទួល​ព្រេ​ជ្រ ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​។​

    លោក​ អ៊ា​វ ចំរើន បាន​បន្តថា "​យើង​ឃាត់​បាន​ជនល្មើស ​០៣ ​នាក់ រួមមាន៖ ១.ឈ្មោះ​ ជុក ម៉េង​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខែ្មរ​មុខរបរ​មិន​ពិត នៅ​ភូមិ​អំពិល​ទឹក ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​, ២-​ឈ្មោះ ​ប៉ែន តុលា ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ ជនជាតិ​ខែ្មរ​មុខរបរ​ជាងកាត់សក់​នៅ​ភូមិ​អង្គ​ទន្លាប់ ឃុំ​សំ​រោងទង ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ និង​៣-​ឈ្មោះ​ មោះ​ប៊ុន គ្រី ​ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ​ជនជាតិ​ខែ្មរ​មុខរបរ​ជាងដែក ​នៅ​ភូមិ​អំពិល​ទឹក ​ឃុំ​ចាន​សែន ​ស្រុក​ឧដុង្គ​ ​ខេត្តកំពង់ស្ពឺ​"​។​

    ចំណែក​សម្ភារៈ​ចាប់យក ១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ស​ង្ស​យ័​សារធាតុ​ញៀន​ចំនួន​ ​០៣ ​កញ្ចប់​ធំ ​និង ​១៣ ​កញ្ចប់​តូច, ២.​ជញ្ជីង​ថ្លឹង​ចំនួន​ ០៣, ៣.​ថ្នាំ​យ៉ាម៉ា​ចំនួន ​១៤៤​ គ្រាប់, ៤.​គ្រាប់កាំភ្លើង​អាក​ចំនួន​០៤​គ្រាប់, ៥.​អាវុធ​ឆៃ្ន​ចំនួន​មួយ​ដើម, ៦.​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​ ០៥ ​ដើម​ពូថៅ​ដៃ ​០១​ កាំបិត​ប៉័ង​តោ​ចំនួន​ ០១, ៧.​ម៉ូតូ​ចំនួន​ ០៤ ​គ្រឿង​..X-R., ២​គ្រឿង​ BAJA ១ ​គ្រឿង, ហុងដា​សេ​.១២៥.​ពណ៌​ខ្មៅ​ ០១ ​គ្រឿង និង​៨.​ឧ​បក​ណ៍ស​ម្ភា​រៈ​វិច​ខ្ចប់​កែឆ្នៃ​មួយចំនួន។​

    លោកស្នងការ​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ ប៉ូលិស​ស្រុក​បានទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា ​មានមុខ​សញ្ញា​កំពុង​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ​ទើប​កម្លាំង​ប៉ូលិស​ស្រុក​បង្ក្រាប​ និង​ចាប់​ខ្លួ​​ន​បាន​ជនល្មើស​ចំនួន ​០៣ ​នាក់​។​

    ក្រោយពី​បញ្ជា​ពី​លោកស្នងការ​ខេត្ត​និង​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​ខេត្តកណ្ដាល​និង​មានការ​ចូលរួម​ពី​លោក​មេភូមិ​លោក​ក្រុមប្រឹក្សាឃុំ​កម្លាំង​ជំនាញ​ឆែកឆេរ​រកឃើញ​វត្ថុតាង​ដូចខាងលើ។​

    តាម​ច​ម្លើ​យ​សារភាព​ជនល្មើស​បាន​ឆ្លើយថា​ខ្លួ​​ន​ជា​អ្នកទិញ​ពី​ឈ្មោះ ​ចាន់ ចិត្ត និង​ឈ្មោះ ​ប្រេ​ស ស្រីមុំ ជា​អ្នកជួញដូរ នៅ​ភូមិ​កើតហេតុ ខាងលើ ។ បច្ចុប្បន្ន​ជនល្មើស​ឃាត់​​ខ្លួ​​ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕​

adverise with khmeread

មតិយោបល់