adverise with khmeread Unnamed

សីលធម៌ឥឡូវធ្លាក់ចុះណាស់! ផឹកស្រាស្រវឹងជេរម៉ែខ្លួនឯង ម៉ែទ្រាំលែងបានប្តឹងប៉ូលិសជួយប្រដៅជំនួស

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​​កើតឡើង​នៅ​ថ្ងៃទី​២៩​ តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៤ និង​៣០​នាទី​ចំណុច​ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល​ បន្ទាប់ពី​ម្តាយ​ប្តឹង​ប៉ូលិស។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ បេង សុគន្ធា​រី​ ភេទ​ស្រី ​អាយុ​៦២​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល​ (​ត្រូវជា​ម្ដាយបង្កើត​ជនល្មើស​)។​

    ចំណែក​ជនល្មើស​ឈ្មោះ ​ហ៊​ន ​សុ​ផា​ ភេទ​ប្រុស ​អាយុ ៣៦ ​ឆ្នាំ ​(​ខ្មែរ​)​ មុខរបរ ជាង​ជួសជុល​រថយន្ត​មាន​ទីលំនៅ​ភូមិ​ចិន​កោះ​ ឃុំ​គគីរ ស្រុកកៀនស្វាយ ​ខេ​ត្ក​កណ្ដាល ​(​ឃាត់ខ្លួន​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​ដូចខាងលើ​ជនល្មើស​ផឹ​ក​ស្រា​ស្រ​វឹ​ង​រួច​បានមក រករឿង​ជេរប្រមាថ​ជនរងគ្រោះ ​និង​បាន​យក​ដុំឥដ្ឋ​គប់​កញ្ចក់​ទ្វារផ្ទះ បណ្តាល​ឱ្យ​បែក​ខូចខាត បន្ទាប់មក​ជនរងគ្រោះ​ត្រូវជា​ម្ដាយបង្កើត​បានមក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​គគីរ ហើយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃាត់ខ្លួន​ជនល្មើស មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ និង​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាមនីតិវិធី៕

adverise with khmeread

មតិយោបល់