adverise with khmeread Image3

ឈ្លោះ​វ៉ៃ​គ្នា​ទៅវិញទៅមក​ដេកពេទ្យ​ ៤ ​នាក់​ឃាត់ខ្លួន ​៥ ​នាក់

    ភ្នំពេញ ៖ មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​ប្រើ​ដំបង​វាយ​ទៅ​វា​យមក​បណ្តាល​ឱ្យ​រងរបួស​ទាំងសងខាង​កើតឡើង​នៅ​ថ្ងៃទី​២៨ ​តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់​កន្លងទៅ នៅ​ចំណុច​ក្រុម​១ ផ្លូវលំ ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​បណ្តាលឱ្យ​ភាគី​ម្ខាង​របួស​៦​នាក់​និង​ម្ខាង​ទៀត​របួស​៣​នាក់​ត្រូវបាន​ប៉ូលិស ឃាត់ខ្លួន​៥​នាក់​ ដេកពេទ្យ​៤​នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឃាត់​រួមមាន​ឈ្មោះ​ដូចខាងក្រោម ក្រុមទី​១​រួមមាន​១-​ឈ្មោះ​ សេង ហ៊​ន់​ ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​ជាងសំណង់​ស្នាក់នៅ​ភូមិ​ដំណាក់ ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​(​ឃាត់ខ្លួន​), ២-​ឈ្មោះ ​រឿង វា​ញ ​ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​ដំណាក់​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​ ​(​ឃាត់ខ្លួន​), ៣-​ឈ្មោះ​ ហ​ត សីហា​ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​ដំណាក់ ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)។​

    ចំណែក​ក្រុមទី​២​រួមមាន៖ ១-​ឈ្មោះ​ មឿ​ន វៃ​ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​ដំណាក់ ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​(​អត់​ឃាត់​), ២-ឈ្មោះ​ យ៉ី​យ ចំណាន​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​ដំណាក់​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​(​ឃាត់ខ្លួន​), ៣-​ឈ្មោះ ​វន វុ​ធ ​ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​ដំណក់​ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​(​សំរាក​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​), ៤-ឈ្មោះ ​ខៃ មនោ​រម្យ​ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​ដំណាក់​ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ ​(​សំរាក​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សមៈ), ៥-ឈ្មោះ​ សួន សឿន​ ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​ដំណាក់ ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​ (​សំរាក​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​) ​និង​៦-ឈ្មោះ​ ​ម៉ែន គឹម​សាន​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​ដំណាក់​ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ ​(​សំរាក​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សមៈ)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៨​ ខែតុលា ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រហែល​៨​ និង​៣០​នាទី​យប់​ក្រុម​ជន​ស្ស័​យ​ទី​១​ឈ្មោះ​ សេង ហ៊​ន់ ​បាន​ទៅយក​ដែក​ទុយោ​ដែល​ខ្លួន​ពត់​រួច​នៅក្នុង​ឃ្លាំង​មិនឃើញ​ក៏បាន​ស្រែកជេរ​ខ្លាំងៗ​ឮ​ដល់​ក្រុម​ជនសង្ស័យ​ទី​២​។ ​ប៉ុន្តែ​ពេលនោះ​មិនទាន់​ឈ្លោះ​គ្នា​ទេ​។​

    លុះ​ដល់ពេល​ល្ងាច​សម្រាក​ពី​ការងារ​ក្រុម​ជនសង្ស័យ​ទី​២​កំពុង​មុជទឹក​និង​ក្រុម​ជនសង្ស័យ​ទី​១​កំពុង​អង្គុយ​ផឹក​ស៊ី​ពេល​នោះបាន​ទាស់សំដី​គ្នា​ហើយក៏​មានការ​វាយតប់​គ្នា​តែ​ចំ​នួន​០៣​នាក់​ទេ​។​

    មួយសន្ទុះ​ក្រោយ​ក៏មាន​គ្នា​ចូល​វាយ​ទៅ​វាយ​មកជា​ច្រើន​ខ្លះ​មន​កាន់ដំបង​ឈើ​ខ្លះ​កាន់ដំបង​ដែក​នៅពេលនោះ​អ្នកជិតខាង​បាន​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​ចុះ​ទាន់​បាន​ឃាត់​ក្រុម​ជនសង្ស័យ​ទី​១​បាន​ចំ​នួ​ន០៣​នាក់​គឺ​ឈ្មោះ​សេង ហ៊​ន់, ​ឈ្មោះ​ រឿង វា​ញ, ឈ្មោះ​ ហ​ត សីហា​។​

    ចំណែក​ក្រុម​ជនសង្ស័យ​ទី​២​ បាន​ចំនួន​០២​នាក់​គឺ​ឈ្មោះ ​មឿ​ន វៃ​, ឈ្មោះ​ យ៉ី​យ ចំណាន​ ចំណែក​ជនសង្ស័យ​ចំនួន​០៤​នាក់​រងរបួស​ត្រូវបាន​សាច់ញ្ញាតិ​បញ្ជូនទៅ​មន្ទី​ពេទ្យ​ព្រះ​កុ​សមៈមានឈ្មោះ​ វន ​វុ​ធ​, ​ឈ្មោះ ​ខៃ​ម នោ​រម្យ, ឈ្មោះ​ សួន​ សឿន​ និង​ឈ្មោះ ​ម៉ែន គឹម​សាន។ ​បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​ ៤ ​នាក់​នេះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ព្រះ​កុ​សមៈ៕​

adverise with khmeread

មតិយោបល់