adverise with khmeread Unnamed

ខ្យល់​កន្ត្រាក់​លាយ​ភ្លៀង​របើក​ដំបូលផ្ទះ​២​ខ្នង​នៅ​ស្រុក​ពញាឮ​

    កណ្តាល ៖ មាន​ករណី ខ្យល់​កន្ត្រាក់​លាយ​ភ្លៀង​បណ្តាលឱ្យ​របើក​ដំបូលផ្ទះ​ចំនួន​២​ខ្នង​នៅ​ថ្ងៃទី​២៩​ តុលា ​ឆ្នាំ​២០១៦ ​ម៉ោង​៩ ​និង​៣០​នាទី ឃុំ​កោះ​ចិន​ ស្រុក​ពញាឮ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា គ្រួសារ​រងគ្រោះ​១-​ឈ្មោះ​ ឆាង ម៉ៅ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ​នៅ​ភូមិ​សសី​ ឃុំ​កោះ​ចិន​ ស្រុក​ពញាឮ​ ខេត្តកណ្តាល របើក​ដំបូលផ្ទះ​ប្រក់ស​ង្គ​សី មាន​ទំហំ​ទទឹង​៥​ម៉ែត្រ​, ​បណ្តោយ​៦​ម៉ែត្រ​, ​កំពស់​៣​ម៉ែត្រ​(​ប្រភេទ​ផ្ទះ​ទាប​ផ្ទាល់​ដី​)​ និង​២-​ឈ្មោះ ​នុត ចំរើន ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​នៅ​ភូមិ​ថ្នល់​បត់​ ឃុំ​កោះ​ចិន ​ស្រុក​ពញាឮ ​របើក​ដំបូលផ្ទះ​ប្រកស័ង្ក​សី មាន​ទំហំ​៥​ម៉ែត្រ​ គុណ ៣,៥០​ម៉ែត្រ​,​ កំពស់​២,៥០​ម៉ែត្រ​(​ប្រភេទ​ផ្ទះ​ទាប​ផ្ទាល់​ដី​)​។​

    ក្នុងករណីនេះ​មិន​បណ្តាល​ឱ្យ​ប៉ះពាល់​និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដល់​មនុស្ស​ទេ​៕

adverise with khmeread

មតិយោបល់