40357859   29 10 2016   israel palestinian religion christianity

បើក​ផ្នូរ​ព្រះ​យេស៊ូ​ឡើងវិញ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សតវត្សរ៍​មកនេះ​

    ​ក្រុម​អ្នកជំនាញ​ខាង​អភិរក្ស​បាន​បើក​ផ្នូរ​ព្រះ​យេស៊ូ​ជា​លើកដំបូង​ក្នុង​រយៈពេល​យ៉ាងហោចណាស់ ២ សតវត្សរ៍​ក្នុង​ព្រះវិហារ Church of the Holy Sepulchre ក្នុង​ទីក្រុង​យេ​រូ​សា​ឡឹម ប្រទេស​អ៊ី​ស្រាល​អែល​។ នេះ​បើតាម​កាសែត The Straitstimes ចេញផ្សាយ​ថ្ងៃអាទិត្យ​នេះ​។​

​    ​ការងារ​ប្រវត្តិសាស្ត្រ​នេះ​ត្រូវបាន​មើលឃើញ​ដោយផ្ទាល់​ដោយ​អ្នក​ថតរូប​ភាព​ឱ្យ​កាសែត AFP លោក Gali Tibbon ផងដែរ​។ គេ​ជឿថា​ថ្ម​នៅលើ​ផ្នូរ​ព្រះ​យេស៊ូ​គឺមាន​អាយុកាល​តាំងពី​ឆ្នាំ ៣៣ នៃ​គ​.​ស​. ខណៈដែល​ការ​គាស់​ផ្នូរ​ឡើងវិញ​នេះ​ធ្វើឡើង​សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការស្ដារ​ឡើងវិញ​នៅ​តំបន់​នោះ​។​

​    ​ក្រុម​អ្នកជំនាញ​បាន​ប្រាប់ AFP នៅ​កន្លែង​គាស់​ផ្នូរ​នោះ​ថា កំហាប់​ថ្មភក់​ដែល​គ្របដណ្ដប់​ផ្នូរ​នោះ​ត្រូវ​កាយ​ចេញ​ប្រើពេល ៣ ថ្ងៃ ដែលជា​ផ្នែក​មួយ​នៃ​ការងារ​ស្ដារ​និង​ការស្រាវជ្រាវ​វត្ថុ​បុរាណ​។​

​    ​អាចារ្យ​សាសនា​គ្រឹ​ស្ត​ម្នាក់​ឈ្មោះ Samuel Aghoyan បាន​និយាយថា វា​គឺជា​លើ​ដំបូង​ដែល​ចម្លាក់​ថ្ម​ម៉ាប​ត្រូវបាន​ដកចេញ ចាប់តាំងពី​ឆ្នាំ ១៨១០ នៅពេលដែល​ការងារ​ស្ដារ​ចុងក្រោយ​បាន​ធ្វើឡើង​ដោយសារ​ភ្លើង​ឆេះ​នៅ​ព្រះវិហារ​នេះ​។​

​    ​ដោយឡែក​ការងារ​ស្ដារឡើងវិញ​នេះ​ត្រូវ​បានផ្ដល់​មូលនិធិ​ដោយ​អ្នក​កាន់សាសនា​គ្រឹ​ស្តរ​បស់​ព្រះវិហារ Holy Sepulchre, Greek Orthodox, Franciscans និង Armenians និង ការរួមចំណែក​ពីសារ​ធា​រណៈ​ជន​និង​ឯកជន​៕

ប្រភព៖ បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់