adverise with khmeread Unnamed

ឃាត់​ស្រី​ស្អាត​ម្នាក់​ជាមួយ​ថ្នាំញៀន ​៦០ ​គ្រាប់​នៅ​សំពៅ​លូន​

    បាត់ដំបង ៖ កម្លាំង​ប៉ូលិស​ស្រុក​សំពៅ​លូន សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​អង្គរ​បាន បា​នប​ង្រា្ក​ប​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ១ ករណីជាក់ស្តែង នៅ​ថ្ងៃទី២៩​ តុលា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១០​ព្រឹក។​

    ប៉ូលិស​និយាយថា កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យឈ្មោះ​ ម៉ន ស៊ីណាត ភេទស្រី អាយុ ៣២ ឆ្នាំ រស់នៅ ភូមិ ទឹកផុស ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង និង បានធ្វើ​ការដកហូត ថ្នាំ​គ្រាប់​សង្ស័យ​ចំនួន ៦០ គ្រាប់ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​ស្រុក​សំពៅ​លូន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់