adverise with khmeread Unnamed %283%29

រន្ធត់ណាស់! ហ៊ីយ៉ាន់​ដាយ​ដឹកស្រូវ​បុក​គូទ​នីសា​ន់​ដឹកទំនិញ​ស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់​

    ពោធិ៍សាត់ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ហ៊ី​យ៉ាន់​ដាយ​ដឹកស្រូវ​បុក​គូទ​នី​សាន់​ដឹកទំនិញ​ស្លាប់ ​២ ​នាក់​របួសធ្ងន់​ម្នាក់​កាលពី​យប់ រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៨១-១៨២ ស្ថិតក្នុង​ភូមិ​ទួល​ម្កាក់ សង្កាត់​រលាប ក្រុង​-​ខេត្តពោធិ៍សាត់​។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​រវាង​រថយន្ត​ម៉ាក ហ៊ីយ៉ាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ពោធិសាត់ 3A-0515 ដឹកស្រូវ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត។​ ​លុះ​មកដល់​ចំណុច​កើច​ហេតុ​បាន​បុក​គូទ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​ម៉ាក នីសា​ន់ ព​ណ៌​ទឹកមាស​លាយ​ខៀវ ពាក់​ស្លា​លេខ ភ្នំពេញ 3A- 3083 កំពុង​ខូច​ (​បែក​កង់​មុខ​ខាងក្រោយ​ផ្នែក​ខាងឆ្វេង​)​ នៅលើ​ផ្លូវ បណ្ដាល​ឱ្យស្លាប់​២​នាក់​នៅ​នឹង​ក​ន្លែ ​ង​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

    បន្ទាប់ពី​គ្រោះថ្នាក់​កើតឡើង​ប៉ូលិស​ចរាចរណ៍​បាន​ចុះ​ធ្វើ​អត្ត​រាគ​មន៍​ភ្លាមៗ​តាម​មុខជំនាញ៕

adverise with khmeread

មតិយោបល់