adverise with khmeread 1

មុខសញ្ញា​ប្លន់​ទើប​ចេញពី​គុក​ត្រូវ​ជាប់​ខ្នោះ​ជាថ្មី​រឿង​គ្រឿងញៀន​

    ត្បូងឃ្មុំ ៖ កម្លាំង​ប៉ូលិស​ជំនាញ ស្រុក​មេមត់ បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា ឃាត់ខ្លួន​ម្នាក់​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦  ដែលជា​មុខសញ្ញា​មាន​ដីកា​ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ជា​មុខសញ្ញា​ទើប​ដោះលែង​ពី​ពន្ធនាគារ​ពីបទ​ប្លន់​ម៉ូតូ ឥឡូវ​ពាក់ព័ន្ធ​គ្រឿងញៀន​ថែមទៀត​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ឈឿន វុទ្ធី ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​មេមត់​កណ្តាល ឃុំ​-​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។​ នៅពេល​ឃាត់ខ្លួន​ប៉ូលិស​បាន​ឆែកឆេរ​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំញៀន ចំនួន ០៥​ កញ្ចប់​ធំ​ជាប់​ខ្លួន រួច​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ចា់​ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់