adverise with khmeread K 7

K-7 ជាយន្តហោះទម្លាក់គ្រាប់បែកខ្នាតយក្សក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី

ក្នុងទសវត្សរ៍ ១៩៣០ យោធារុស្ស៊ីមានគំនិតបង្កើតនូវយន្តហោះខ្នាតធំជាច្រើន។ នៅសម័យនោះ ពួកគេបានស្នើឲ្យមានស្លាបចក្រច្រើនតាមដែលអាចធ្វើបានដើម្បីជួយរុញតួយន្តហោះយក្សឡើងទៅលើមេឃ។ សម័យនោះមិនទាន់បច្ចេកវិជ្ជា ឬកម្លាំងរុញណាមួយអាចធ្វើឲ្យយន្តហោះខ្នាតយក្សហោះឡើងលើមេឃបាននៅឡើយទេ។ 

រូបភាពយន្តហោះនេះពុំសូវជាមានច្រើនទេ ដោយសារតែវាជាគម្រោងការដែលលាក់ការសម្ងាត់ខ្ពស់បំផុតរបស់រុស្ស៊ី និងដោយសារតែពេលវេលាបានកន្លងហួសទៅរាប់សិបឆ្នាំមកហើយ។ ខាងក្រោមនេះគឺជារូបភាពយន្តហោះទម្លាក់គ្រាប់បែកខ្នាតយក្សធុន K-7 ដែលនៅសេសសល់មួយសន្លឹក។ 

អ្នកចូលចិត្តតាមដានប្រវត្តិសាស្ត្រនាសម័យទំនើបបច្ចុប្បន្នក្នុងប្រទេសរុស្ស៊ីបានព្យាយាមបង្ហាញឲ្យឃើញឡើងវិញនូវប្រភេទយន្តហោះខ្នាតយក្សមួយផ្អែកតាមយន្តហោះជាច្រើនដែលនៅសេសសល់ក្នុងប័ណ្ណសារសំងាត់របស់រុស្ស៊ីក្នុងទម្រង់ជាពណ៌ធម្មជាតិ។ រូបភាពខាងក្រោមនេះគឺជាគំរូមួយផ្អែកតាមគំនិតរបស់ពួកវិស្វករអាកាសចរណ៍រុស្ស៊ីនាសម័យនោះ៕ 

ប្រភព៖ ឌឺអ៊ីងលីសរ៉ាស់សៀ

adverise with khmeread

មតិយោបល់