ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ព្រែកប្រាឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៣មករាឆ្នាំ២០១៦ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ តាមដីកាតុលាការ ហើយមានថ្នាំញៀនជាប់នឹងខ្លួនថែមទៀត។
ប៉ូលិសប៉ុស្ត៍ព្រែកប្រាបានឲ្យដឹងថា ជនសង្ស័យ១នាក់ ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២១ ត ព្រ ចុះថ្ងៃទី១៣-០១-២០១៥ដោយលោក នូ វាសនា ចៅក្រមសើុបសួរ សាលាដំបូងរាជធានីភ្នំពេញពីបទហិង្សាដោយចេតនាមានស្ថានទំងន់ទោស ប្រព្រឹត្តនៅចំណុច ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៣កញ្ញាឆ្នាំ២០១២ ព្រមទាំងដកហូតបាន ក្រាមពណ៌សថ្លា ០១កញ្ចប់ថង់តូច នៅជាប់ខ្លួនជនសង្ស័យ ។
ប៉ូលិសបន្តថា ជនសង្ស័យឈ្មោះចាយ វិបុល ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះ២២ME១E០ភូមិអូរអណ្តូង១ សង្កាត់ ព្រែកប្រាខណ្ឌច្បារអំពៅ មុខរបរ បើកបរ ។ ឃាត់ខ្លួននៅភូមិជនសង្ស័យស្នាក់នៅខាងលើ ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅដើម្បីចាត់ការបន្ត ៕
